ពិភពម៉ាឡាយូ ពិភពឥស្លាម ប្រារព្ឋពិធីបើកសន្និសីទ DMDI លើកទី២១ នៅកម្ពុជា ក្រោមប្រធានបទ “ការពង្រឹងសហគ្រិនភាព នៃសមាជិក DMDI និងដៃគូរនានា

2023/09/23 11:10:49 pm        41

ភ្នំពេញ ៖ ពិភពម៉ាឡាយូ ពិភពឥស្លាម ហៅកាត់ថា DMDI បានប្រារព្ធពិធីបើកសន្និសីទ DMDI លើកទី២១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ និងអ្នកវិនិយោគិន ធុរជនបរទេស មកពី បណ្តាប្រទេស ជា សមាជិក ហើយក៏ផ្ដោតលើឧស្សាហកម្មហាឡាលកម្ពុជា។  

ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ និងមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ "ការពង្រឹងសហគ្រិនភាពនៃសមាជិក DMI និងដៃគូរនានា ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និង Tun Seri Setia (Dr) Mohd Ali bin Mohd Ristam ប្រធាន ពិភពម៉ាឡេពិភពឥស្លាម។ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន DMDI និងជាប្រធាន DMDI កម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកអគ្គរាជទូត- រដ្ឋទូត ភ្នាក់ងារធនាគារ សមាគមធុរកិច្ចនៃបណ្ដាប្រទេស ដែលជាសមាជិក DMDI ព្រមទាំងអភិបាលរង ខេត្ត-ក្រុង ស្រុក-ខណ្ឌ តំណាងសមាគម ក្រុមហ៊ុន សហគ្រាសនៅកម្ពុជាជាង ២០០ នាក់ ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើក ឡើងថា “សន្និសីទនេះ ពិតជាអាចធ្វើឱ្យអ្នកចូលរួមជាតិនិងអន្តរជាតិ ទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗជុំវិញ ការងារសហគ្រិនភាព ជាពិសេសការងារទំនាក់ ទំនងធុរកិច្ចរវាងសមាជិករបស់DMIDI នៅគ្រប់ប្រទេស ឈានទៅពង្រីកមុខ របររបស់ខ្លួនរៀងៗខ្លួន ដែលសមស្របទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ដែល បាន ថ្លែងកាលពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចតេជោបានអញ្ជើញជួបសំណេះ សំណាល និងពិសាអាហារសាមគ្គី ជាមួយម្ចាស់សហ គ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ចនៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលមិនអាចគណនាអស់នោះឡើយ ជាពិសេស គឺសុខដុមនីយកម្មជាតិសាសន៍និងសាសនា រហូតដល់ថ្នាក់ដឹកនៃបណ្តាប្រទេសជា ច្រើន បានវាយតម្លៃខ្ពស់និងបានកោតសរសើរដល់កម្ពុជា ដោយបានយកកម្ពុជា ធ្វើជាគម្រូដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា។

 សន្និសីទថ្ងៃនេះ មានការការចូលរួមដោយក្រុមហ៊ុនសហគ្រិនចំនួន៣៥ មកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា ស្រីលង្ការ និងចិន ដោយចូលរួមក្នុងការតាំង ពិព័រណ៍ រួមបញ្ចូលទាំងការលើកកម្ពស់ទេសចរណ៍ម៉ាឡាកា ដំណើរទេសចរនៅម៉ាឡាកា នៅឆ្នាំ២០២៤ខាងមុខ។

ជាមួយគ្នានោះ ឯកឧត្តម ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណ ដល់ DMDI ដែលជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទ DMDIលើកទី២១ និងក៏ជឿជាក់ថា ប្រធានបទនៃសន្និសីទនេះ ពិតជាសមស្របទៅនឹងពេលវេលាដែលប្រទេសកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការជាច្រើន សំដៅជំរុញកំនើន សេដ្ឋកិច្ច របស់ប្រទេសជាតិ។ រាជរដ្ឋាភិបាលយល់ឃើញថា សហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្មបាន នឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ច ។រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥- ២០២៥ ដើម្បីជាមគ្គុទ្ទេសន៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីភាពនិងបរិយាប័ន្ទ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។

គួរឲ្យដឹងផងដែរថា DMDI ជាអង្គការមិនមែនរដ្ឋភិបាល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ដើម្បីសាមគ្គីភាព ក្នុងចំណោមប្រជាជនមុស្លីមម៉ាឡេ ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃការអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លីមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេង ទៀត ក្នុងពិភពលោក។តាំងពីឆ្នាំ២០០០មក DMDIបានបង្កើតសាខាក្នុងប្រទេសចំនួន២៣ប្រទេស ៕ អត្ថបទ ៖ ភារម្យ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm