ប្រមុខការទូតអាមេរិក បានប្រាប់UNថា ប្រទេសជុំវិញពិភពលោក ប្តេជ្ញាបញ្ជូនកម្លាំងទៅប្រទេសហៃទី

2023/09/23 11:26:11 pm        93

ហៃទី ៖ រដ្ឋបាលលោកបៃដិន និយាយថា ខ្លួនបានទទួលការប្តេជ្ញាចិត្តពីបណ្តាប្រទេសជុំវិញពិភពលោកពីអាមេរិកខាងត្បូង និងការ៉ាអ៊ីប រហូតដល់អាស៊ី និងអាហ្រ្វិក ដើម្បីចូលរួមនៅក្នុងកម្លាំងពហុជាតិ ដែលនឹងដាក់ពង្រាយទៅកាន់ប្រទេសហៃទី ដោយរង់ចាំសេចក្តីសម្រេចពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការប្ដេជ្ញាចិត្តនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារតែប្រទេសកេនយ៉ា ដែលបានស្ម័គ្រចិត្តដឹកនាំបេសកកម្ម ដើម្បីជួយកងកម្លាំងនគរបាល ដែលកំពុងតស៊ូរបស់ប្រទេសហៃទី ប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលដ៏ឃោរឃៅ បានកំណត់លក្ខខណ្ឌនៃការចូលរួមរបស់ខ្លួនលើកត្តាជាច្រើន។ ពួកគេរាប់បញ្ចូលទាំងគាំទ្ររបស់ក្រុមប្រឹក្សាសន្តិសុខ និងការដាក់ពង្រាយមន្ត្រីអនុវត្តច្បាប់យ៉ាងតិច ២.០០០ នាក់ ដោយប្រទេសកេនយ៉ាផ្ទាល់ បានបញ្ជូន ១.០០០នាក់ ជាមួយនឹងការចូលរួមចំណែកមិនត្រឹមតែមកពីតំបន់ការ៉ាអ៊ីប ប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសផ្សេងទៀតផងដែរ។

អនុរដ្ឋមន្ត្រីការបរទេសស្តីទី លោកស្រី Victoria J. Nuland បានថ្លែងកាលពីថ្ងៃសុក្រ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោកអង់តូនី ប្ល៊ីនខិន (Antony Blinken) បានបញ្ចប់កិច្ចប្រជុំនៅក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានភាពសន្តិសុខនៅប្រទេសហៃទីថា៖«យើងមានបណ្តាប្រទេសមកពីគ្រប់ទ្វីបទាំងអស់ ដែលមានបំណងចូលរួមវិភាគទាននៅទីនេះ ដល់ប្រទេសហៃទី»។ 

កិច្ចប្រជុំរបស់លោកប្ល៊ីនខិន បានទាក់ទាញឯកអគ្គរដ្ឋទូត រដ្ឋមន្ត្រីការបរទេស និងអ្នកតំណាងមកពី ប្រទេសនានា ចំនួន៣៤រូប ដែលមួយចំនួនក្នុងចំណោមពួកគេជាសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ លោកស្រី Nuland បានថ្លែងថា ខណៈពេលដែលអ្នកខ្លះ បានចេញមុខមកជាមួយនឹងការផ្តល់ការគាំទ្រជាក់ស្តែង អ្នកផ្សេងទៀតនៅក្នុងបន្ទប់បាននិយាយថា ពួកគេនឹងស្វែងរកវិធីដើម្បីគាំទ្របេសកកម្មនេះ។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm