អគ្គលេខាធិការ UN វាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2023/09/24 06:57:51 pm        233

ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​វាយ​តម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដែលបានបន្ស៊ីជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការ សហប្រជាជាតិ  បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ក្នុង​ការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បែបនេះ ក្នុងឱកាស​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០២៣, នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទី​ក្រុង​ញូវយ៉ក​ សហរដ្ឋអាមេរិក។

ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចធិបតី និង គណៈប្រតិភូ និង​បាន​គូស​បញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេស​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ត្រូវ​រៀបចំ​ឱ្យ​បាន​ច្បាស់​លាស់នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការ​បន្ស៊ី​ជាមួយ​គោល​ដៅអភិវឌ្ឍន៍ប្រកបចីរភាព របស់អង្គការសហប្រជាជាតិ។

ក្នុង​ន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ការ​អភិវឌ្ឍ​សង្គម- សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្រ​បញ្ចកោណ​ដែល​បាន​បន្សំ​ជាមួយ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ប្រទេស​កម្ពុជា​ដែលបានចូលរួម និង បញ្ជួន មន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅ​តាម​បណ្ដា​ប្រទេសមួយចំនួន ។

ជាការឆ្លើយ​តប​សម្តេចធិបតី ក៏មានក្តីសោមនស្សដែលបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម​អគ្គលេខាធិការ នៅទីក្រុងញូវយ៉ក ក្រោយពីបានជួបពិភាក្សាគ្នាកាលពី២ សប្តាហ៍មុន នៅ ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និងបានរំលេចថា បញ្ហាប្រឈមនៅបន្តមាន គ្រាន់​តែ​ស្ថិត​នៅ ក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ។

ក្នុងន័យនេះ សម្តេចធិបតី បានរំលេចថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជា​អ្វី​ដែល​ប្រទេស​ទាំង​អស់ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច។ ជាមួយនឹងកត្តាសន្តិភាពនេះ, ក្នុងនាមប្រជាជននិងប្រទេសកម្ពុជា, សម្ដេចអធិបតី សូមថ្លែង​នូវ​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាង សន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំ​ឱ្យ​កម្ពុជា​មាន​ថ្ងៃ​នេះ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់ អង្គការ​សហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​បិទ​បញ្ចប់​នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរ​ឆ្ពោះទៅ​រក​អនាគត​មួយ​ដ៏​ត្រចះ​ត្រចង់​។

ជាមួយនឹងការពេញចិត្តចំពោះការពន្យល់ និងបកស្រាយរបស់សម្ដេចធិបតី, ឯកឧត្តម អគ្គ​លេខា​ធិការ​ បានបញ្ជាក់ជូនសារជាថ្មី កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែល​តែង​តែ​មាន​ការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ, ការអនុវត្តគោលការណ៍នីតិរដ្ឋ និងការ​គោរព​សិទ្ធិ​មនុស្សក្រោមស្មារតីឈ្នះ ឈ្នះ ។ ក្នុងន័យនេះ, អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និង​សហការជាមួយកម្ពុជា ដើម្បីសម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​មាគ៌ា​នៃ​ការ​រៀបចំ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប ដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ។ នៅទីបញ្ចប់ សម្តេចធិបតី បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្ដេចតេជោ ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តមអគ្គលេខាធិការ ដែលជាមិត្តដ៏យូរលង់ និង​ដ៏ល្អ​របស់​សម្តេចតេជោ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm