ឯកឧត្តម ហ៊ុន ម៉ានី៖ ទុក្ខលំបាកពលរដ្ឋ ជាភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល ត្រូវដោះស្រាយ

2023/09/24 08:40:14 pm        674

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បាន​ថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចាត់​ទុក​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ គឺជាភារកិច្ចស្នូល ដែលត្រូវដោះស្រាយ ហើយសេចក្ដីសុខរបស់ពលរដ្ឋ គឺជា​ជោគជ័យ និងជាការរំពឹងទុក ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារីជូនលោកតា លោក​យាយ ចំនួនជាង១០០០នាក់ នៅបរិវេណវត្តខ្សាច់ពូន ស្ថិតក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្ត​កំពង់ស្ពឺ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា រាជ​រដ្ឋាភិបាល​ នីតិកាលទី៧ មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្ត និង​មាន​​ឆន្ទៈដ៏មោះមុត ក្នុងការបន្តដឹកនាំ កសាងសង្គមសេដ្ឋកិច្ចកម្ពុជា ឲ្យ​ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន ស្របតាមគោលដៅជាយុទ្ធសាស្ត្របានកំណត់ និង​មាន​សុទិដ្ឋិនិយម ដោយសម្លឹងឆ្ពោះទៅសម្រេចឲ្យបាន នូវចក្ខុវិស័យកម្ពុជា២០៥០ តាមរយៈ​ការ​លើក​ស្ទួយ និងការកសាងជាតិឲ្យមានភាពរឹងមាំ រុងរឿង និងវិបុលភាពសង្គម ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលដឹកនាំតាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតមកដល់សម្ដេចធិបតី នៅ​តែ​បន្តផ្ដល់អទិភាព និងគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយទុក្ខ​លំបាក​របស់​ពលរដ្ឋ​ ជាភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល ដែលត្រូវដោះស្រាយ និងសេចក្ដីសុខរបស់ពលរដ្ឋ គឺ​ជា​ជោគជ័យ ជាការរំពឹងទុក និងការខិតខំរបស់គណបក្សប្រជាជន ដោយ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​ ថ្នាក់ដឹកនាំ និងក្រុមការងារ មិនទៅណាចោលពលរដ្ឋនោះទេ ។

 ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជាក់ស្ដែងការជួបជុំធ្វើពិធីបុណ្យនេះ បង្ហាញ​ឲ្យ​ឃើញ​ថា ​មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរ និង​នៅ​គៀក​ជិត​ជាមួយ​ប្រជា​ពលរដ្ឋ​គ្រប់​ពេល​វេលា ព្រមទាំងបានប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ព្រះពុទ្ធសាសនា ហើយក៏សូម​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំ របស់សម្ដេចធិបតី ដែលជា​នាយករដ្ឋ​មន្ត្រី​បន្ត​វេនា​។

ពេលចូលរួមក្នុងពិធីបុណ្យនេះ ប្រជាពលរដ្ឋបានបង្ហាញនូវការជឿជាក់ ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ហើយរំពឹងថាសម្ដេច នឹងបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត រួម​ទាំង​ស្រឡាញ់​ប្រជាពលរដ្ឋ ដូចសម្ដេចតេជោ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើន ក្នុង​ការអនុវត្ត ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm