អតីតមេបញ្ជាការក្រុមទាហាន Wagner ត្រូវបានចាប់ខ្លួននៅប្រទេសន័រវេស ពីបទប៉ុនប៉ង​វិលត្រឡប់​ទៅកាន់រុស្ស៊ីវិញ

2023/09/24 10:55:40 pm        217

នគរបាលន័រវេស បានចាប់ខ្លួនអតីតមេបញ្ជាការក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដោយ​សង្ស័យថា​បុរសរូបនោះ បានព្យាយាមឆ្លងដែនខុសច្បាប់ត្រឡប់ទៅប្រទេសរុស្ស៊ីវិញ បន្ទាប់​ពី​ស្វែង​រក​សិទ្ធិ​ជ្រកកោន នៅប្រទេសន័រវេសកាលពីដើមឆ្នាំនេះ នេះបើយោងតាម​មេធាវី​របស់​ជន​សង្ស័យ​បាន​និយាយ​កាលពីថ្ងៃសៅរ៍ (២៣ កញ្ញា)។

លោក Andrei Medvedev ដែលបានរត់គេចពីប្រទេសរុស្ស៊ី កាលពីខែមករា តាមព្រំដែន​អាកទិក​ជាមួយ​ន័រវេស បានពិពណ៌នាថាខ្លួនកំពុងរត់គេច ខណៈដែល​ឆ្មាំរុស្ស៊ី​បាន​បាញ់​ប្រហារ​មក​លើ​ខ្លួន​។ លោកបាននិយាយអំពីការប្រយុទ្ធរបស់លោកនៅអ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ទាហាន​ស៊ីឈ្នួល ​Wagner ផងដែរ។

នៅពេ​លទៅដល់ប្រទេសន័រវេស លោក Medvedev បាននិយាយថា ខ្លួនកំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ​ដោយសារតែលោកភ័យខ្លាចចំពោះគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន បន្ទាប់ពី​បាន​ឃើញ​ការ​សម្លាប់ និងធ្វើបាបអ្នកទោសរុស្ស៊ី ដែលនាំទៅដល់ជួរមុខក្នុង ប្រទេសអ៊ុយក្រែន។

ការ​រ​​ត់គេចខ្លួនរបស់លោក Medvedev កាលពីខែមករា បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជុំវិញ​ពិភព​លោក​ថា ជាឧទាហរណ៍​ដ៏​កម្រ​មួយ​នៅ​ពេល​មាន​មនុស្ស​ម្នាក់​រត់​ចោល​ស្រុក​ទៅ​ប្រទេស​លោក​ខាង​លិច ​ខណៈពេលដែលអះអាងថា បានប្រយុទ្ធ​ឱ្យ​រុស្ស៊ី​ក្នុង​នាម​ជា​ទាហាន​ស៊ី​ឈ្នួល​ក្នុង​សង្គ្រាម​អ៊ុយក្រែន​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm