កម្ពុជាកំពុងទាក់ទាញឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច

2023/09/25 06:01:45 pm        375

ភ្នំពេញ៖ កម្ពុជាបានកំពុងផ្លាស់ប្តូររបត់វិស័យឧស្សាហកម្ម ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង ជាពិសេសការស្រូបយកឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់ជាបណ្តើរៗ សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើង​ក្នុងកិច្ច​សម្ភាស​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ​ស្តីពីការវិនិយោគ ​និងការ​ផ្លាស់ប្តូរ​វិស័យ​ឧស្សាហកម្ម​សម្រាប់​កំណើនសេដ្ឋកិច្ចនេះថា សេដ្ឋកិច្ច​កម្ពុជា​បាន​រំពឹង​លើក​ឧស្សាហកម្មកាត់ដេរ និង​ឧស្សាហកម្ម​កម្មាន្តសាល​មិនមែនកាត់ដេរ តែមកដល់ពេលនេះ កម្ពុជាបានកំពុងផ្លាស់ប្តូរជាបណ្តើរៗ នៃ​ការចាប់យកវិស័យឧស្សាហកម្មធុនមធ្យម ​និងធុនធ្ងន់ ​សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជំនួសដល់​វិស័យ​មួយចំនួនដែលមានកំណើនទាប។

អ្នកឧកញ៉ា បន្តថា ​ជុំវិញការផ្លាស់ប្តូររបត់ទៅរកការ​រីកចម្រើន​នេះ កម្ពុជាបានកំពុងធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និងការប្រកួតប្រជែងជាបន្តបន្ទាប់ ជាក់ស្តែង​មកដល់ពេលនេះ ឧស្សហកម្ម​ធុនមធ្យម ​និងធុនធ្ងន់​មួយចំនួន បានកំពុងដំណើរការមានដូចជា ឧស្សាហកម្មផ្គុំ និងដំឡើងរថយន្ត, រោងចក្រផលិតសំបកកង់រថយន្ត, រោងចក្រផលិតដែក, និងរោងចក្រ​ផលិតគ្រឿង​បរិក្ខាអគ្គិសនី​ជាដើម ហើយចាប់ពីពេលនេះតទៅ កម្ពុជា​និងស្រូបយកឧស្សាហកម្មមធ្យម និងធុនធ្ងន់បានកាន់​តែច្រើនថែមទៀត​ សម្រាប់​បង្កើន​មូលដ្ឋានគ្រឹះដល់​សេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​(CDC) ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានការចុះបញ្ជីលើគម្រោង​វិនិយោគ​ជាច្រើន ជាក់ស្តែងថ្មីនេះ, CDC ទទួល​បានគម្រោងបង្កើត​រោងចក្រផលិតដែកគ្រប់ប្រភេទ វិនិយោគ​ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ​កំពង់ផែក្រុងព្រះសីហនុ ​មានទុនវិនិយោគចំនួន ៤០លានដុល្លារ​អាម៉េរិក, រោងចក្រផលិតអំពូលភ្លើង, ខ្សែកាប, គ្រឿងបង្គុំ ​អេឡិកត្រូនិកធ្វើពីប្លាស្ទិក និងរោងចក្រ​ផលិតសំបកកង់រថយន្តជាដើម។ ទាក់ទងឿស្សាហកម្មនេះធុនធ្ងន់នេះ, ហ៊ុន RMA (Cambodia) ថ្មីៗនេះ ​ក៏បានប្រកាសពីការផ្គុំ ​ដំឡើងរថយន្ត ​ទៅផលិតរថយន្តផងដែរ។

សូមបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី​ ១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា​ ក្នុងបញ្ចាកោណទី២ រាជរដ្ឋាភិបាលនិងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាព​ប្រកួតប្រជែង ព្រោះកិច្ចការនេះ​ សម្រាប់ជាមូលដ្ឋាន​គាំទ្រ​កំណើន ​ប្រកបដោយចីរភាព និងភាពធន់​ក្នុងរយៈពេលវែង និងខ្លី តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម, បង្កើនតម្លៃបន្ថែម, ការតភ្ជាប់ច្រវាក់​ផលិតកម្ម និងផ្គត់ផ្គង់សកល, ព្រមទាំងការទាក់ទាញ និងជំរុញការវិនិយោគលើឧស្សហកម្មថ្មីៗ ដែលកំពុងលេចធ្លោ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm