កម្ពុជា-អូស្ត្រាលីដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីលើវិស័យកែច្នៃចំណីអាហារ

2023/09/25 06:15:26 pm        133

ភ្នំពេញ៖កម្ពុជា និងអូស្ត្រាលី បានប្រកាសដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយលើវិស័យ​កែច្នៃ​ចំណីអាហារ​ ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មី ​ទទួលបានស្តង់ដាសុវត្ថិភាពចំណីអាហារ ​និងពង្រីកទីផ្សារ ដែលមានគោលដៅគាំទ្រដល់ ​សហគ្រាសធុនតូច ​និងមធ្យមកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន លើកឡើងថា ភាពជាដៃគូនេះ ត្រូវបានដាក់ឱ្យដាក់អនុវត្ត ដោយលោក ឈៀង វណ្ណមុនិណ្ឌ ​នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ជាមួយលោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្រ្តាលី​ប្រចាំកម្ពុជា ​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។

គំនិតផ្តួចផ្តើមនេះ ​ក៏នឹងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង ​និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

ភាពជាដៃគូនេះ ផ្តោតលើ មូលនិធិកែច្នៃចំណីអាហារ គឺផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់​សហគ្រាស​ធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលថ្មី ​ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្ដង់ដា​សុវត្ថិភាព​ចំណីអាហារ​ និង វិស័យសេវាកម្មកែច្នៃចំណីអាហារ ​គឺជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួល ​បានសេវាម្ហូបអាហារ ​និងបច្ចេកវិទ្យា ​ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ​ម៉ាកយីហោ និងការវេចខ្ចប់។

ភាពជាដៃគូនេះ ក៏នឹងគាំទ្រដល់កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ គឺការប្រមូលផ្ដុំ​សហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ ​និងអ្នកពាក់ព័ន្ធផ្សេងទៀត ​ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការកែច្នៃចំណីអាហារ។

លោក ចាស្ទីន វ៉ាយអេត បានអះអាងថា អូស្ត្រាលី ប្តេជ្ញាគាំទ្រ​ ដល់ការអភិវឌ្ឍវិស័យកសិ-ចំណី​អាហារឱ្យមានភាព​រស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវសេដ្ឋកិច្ច​ប្រកបដោយ​ភាពធន់ បរិយាប័ន្ន ​និងនិរន្តរភាពនៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថា​ ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារនេះ ស្របតាម​ចក្ខុវិស័យ និងបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សារសម្រាប់​សហគ្រាសធុនតូច និងមធ្យម ​ទាំងក្នុងស្រុក និងក្រៅស្រុក។

នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ​ បញ្ជាក់ថា​ មូលនិធិខាងលើនេះ នឹងជួយលើកកម្ពស់​សហគ្រាស​ធុនតូច និងមធ្យមនៅកម្ពុជា រួមទាំងផ្តល់ឱ្យពួកគេនូវ​ធនធាន ដែលពួកគេត្រូវការ​ដើម្បីទទួលបានជោគជ័យ៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm