ចំនួនអ្នកស្លាប់ដោយអគ្គិភ័យនៅរោងចក្រផលិត ឧបករណ៍វាយកូនហ្គោលកើនឡើងដល់៩នាក់

2023/09/25 07:08:56 pm        215

ចំនួនអ្នកស្លាប់ ដោយសារអគ្គិភ័យ នៅរោងចក្រផលិតឧបករណ៍វាយកូនហ្គោល នៅកោះតៃវ៉ាន់ភាគខាងត្បូងកាលពីថ្ងៃចុងសប្តាហ៍ បានកើនឡើងដល់យ៉ាងហោចណាស់៩នាក់។ មន្ត្រីបាននិយាយនៅថ្ងៃចន្ទនេះថា ចំនួននេះបូករួមទាំងអ្នកពន្លត់អគ្គិភ័យ ដែលបានស្លាប់នៅក្នុងការផ្ទុះ។

យោងតាមរដ្ឋាភិបាលតំបន់ បានឲ្យដឹងថា អគ្គិភ័យ ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រ និងបន្តរហូតពេញមួយយប់ បានធ្វើឲ្យរងរបួសមនុស្សជាង១០០នាក់ ដែលភាគច្រើនជាកម្មករនៅក្នុងរោងចក្រ ក្នុងតំបន់ Pingtung ។

មន្ត្រីតំបន់ បានប្រាប់សារព័ត៌មាន AFP ថា មនុស្សម្នាក់នៅតែត្រូវបានចុះបញ្ជីថានៅបាត់ខ្លួននៅឡើយ ខណៈការធ្វើតេស្តបន្ថែមទៀតត្រូវការដើម្បីផ្ទៀងផ្ទាត់ការកំណត់អត្តសញ្ញាណបំណែកសាកសព ដែលត្រូវបានរកឃើញនៅកន្លែងកើតហេតុ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកោះតៃវ៉ាន់ ដោយដកស្រង់សម្តីមន្ត្រីអគ្គិភ័យតំបន់ Pingtung បាននិយាយថា ការផ្ទុះបានបណ្តាលឲ្យផ្នែកនៃអគារ បានបាក់រលំនៅម៉ោងប្រហែល៦:១០ នាទីថ្ងៃសុក្រ ម៉ោងក្នុងតំបន់ ដែលបានធ្វើឲ្យជាប់ក្រុមអ្នកពន្លត់អគ្គិភ័យ និងកម្មករនៅក្រោមកម្ទេចកម្ទី ហើយការផ្ទុះលើកទី២ កើតឡើងរយៈពេល២០នាទីក្រោយមក។ មូលហេតុនៃអគ្គិភ័យនៅពុំទាន់ដឹងច្បាស់នៅឡើយ។

មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាស៊ីតដែលមានសារធាតុអ៊ីដ្រូហ្សែនគីមីច្រើន ត្រូវបាស្តុកទុកនៅខាងក្នុងរោងចក្រ ដែលអាចបង្កឲ្យមានការផ្ទុះធំមួយលើក និងការផ្ទុះទ្រង់ទ្រាយតូចៗជាច្រើន។

មេដឹកនាំលោកស្រី Tsai Ing-wen និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានពិនិត្យកន្លែងកើតហេតុដើម្បីបង្ហាញការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងសន្យាស៊ើបអង្កេតរកមូលហេតុអគ្គិភ័យនេះ។

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        16
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm