វចនានុក្រមខ្មែរឆ្នាំ២០២២ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

2023/09/25 07:43:58 pm        203

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរ ​បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថលនៅរាជបណ្ឌិត្យសភាកម្ពុជា។

នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់នៃការខិតខំរបស់ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ និងតួអង្គពាក់ព័ន្ធបានរួមគ្នាសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តនូវវចនានុក្រមខ្មែរ។ បានចាត់ទុក វចនានុក្រមនេះសមិទ្ធផលលេចធ្លោ និងជាបង្គោលចរដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត​អក្សរសាស្រ្តខ្មែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា វចនានុក្រមឆ្នាំ២០២២នេះ ជា​កម្លាំងពង្រឹង​អត្តសញ្ញាណ​ជាតិកម្ពុជា ​ហើយជាប្រភពដ៏ចាំបាច់សម្រាប់គាំទ្រវិស័យអប់រំ ​ការសិក្សា ការស្រាវជ្រាវ កិច្ចការរដ្ឋបាល ​ទំនាក់ទំនង​គ្រប់ស្ថាប័នជាតិ និងឯកជន។ លើសពីនេះ វចនានុក្រមបាន​ធ្វើទំនើបកម្ម​ដែលអាចស្វែងរក​បានតាមប្រព័ន្ធអនឡាញជាមធ្យោបាយងាយស្រួល​សម្រាប់​សាធារណជនក្នុងការស្វែងរក​ពាក្យពេចន៍​ និង​ផ្ទៀងផ្ទាត់​អក្ខរាវិរុទ្ធ​បានគ្រប់ទីកន្លែង និងឆាប់រហ័ស។

នៅក្នុងវចនានុក្រមថ្មីនេះ ​មានការបូក​បញ្ចូល​នូវពាក្យថ្មីៗ​ជាច្រើន ​ស្របតាមការ​ប្រើប្រាស់​របស់​ប្រជាជនកម្ពុជា​បច្ចុប្បន្ន ក្នុងនោះមានពាក្យសរុប ៤៤,៦៩៦ពាក្យ ​និងមេពាក្យចំនួន ៣១,០៧៣ពាក្យ។ មិនត្រឹមតែបោះពុម្ពជាសៀវភៅ​ប៉ុណ្ណោះទេ វចនានុក្រមនេះក៏មានដាក់ឱ្យ​ប្រើប្រាស់​តាមប្រព័ន្ធឌីជីថល​ អាចទាញយកបាននៅលើទូរសព្ទ ​និងកុំព្យូទ័រផងដែរ។ វចនានុ​ក្រមនេះ​បានបូក​បញ្ចូល​ពាក្យបច្ចេកទេស ​និងពាក្យថ្មីៗ​ជាច្រើនស្របតាមតម្រូវការបច្ចុប្បន្ន។

វចនានុក្រមខ្មែរឆ្នាំ២០២២នេះ ​ត្រូវបានរៀបរៀង​ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមាន​ការចូលរួម​ពីអ្នកជំនាញ និងភាគីពាក់ព័ន្ធផ្សេងទៀត ​ដើម្បីឱ្យការបង្កើតពាក្យនីមួយៗត្រឹមត្រូវ ស្របតាមស្តង់ដា​ដែលអាចឱ្យប្រជាជនខ្មែរយកទៅប្រើប្រាស់បាន។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm