ព្រឹត្តិការណ៍វាយកូនបាល់ពានរង្វាន់ Solheim Cup ដែលជាការប្រកួតតំណាងក្រុមពីររវាងក្រុមអាមេរិក និងអឺរ៉ុប បានបញ្ចប់ទៅដោយអឺរ៉ុបយកឈ្នះការប្រកួតនៅវគ្គបន្ថែមឡូកាត់សេចក្តី។
ស្រដៀងគ្នានឹងការប្រកួតពានរង្វាន់ Ryder Cup ផងដែរ តែនេះជាការប្រកួតផ្នែកនារីដោយឆ្នាំនេះ Solheim Cup រៀបចំនៅទឹកដីអឺរ៉ុបក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពី ២ ឆ្នាំមុនរៀបចំនៅសហរដ្ឋអាមេរិក ជើងឯកបានទៅក្រុមអឺរ៉ុប។

កីឡាការិនីម្ចាស់ទឹកដីអេស្ប៉ាញ Carlota Ciganda បានក្លាយជាតួឯកក្នុងជ័យជំនះរបស់ក្រុមអឺរ៉ុបនេះ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នានៅទីបញ្ចប់ ១៤-១៤ មុនពេល Ciganda ជាអ្នកសម្រេចជ័យជំនះនៅវគ្គបន្ថែមឡូកាត់សេចក្តីលើកីឡាការិនីអាមេរិក Nelly Korda ២-១។
មិនត្រឹមតែវគ្គកាត់សេចក្តីនេះទេ Carlota Ciganda បានយកឈ្នះរាល់ការប្រកួតរបស់ខ្លួន ៤ ប្រកួតផងដែរ ដែលធ្វើឱ្យក្រុមអឺរ៉ុបអាចមានពិន្ទុស្មើនឹងអាមេរិកនៅទីបញ្ចប់បាន។
រៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង Solheim Cup ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ ១៩៩០ និងមកដល់ពេលនេះមានសរុប ១៨ លើកខណៈអាមេរិកឈ្នះ ១០ លើកអឺរ៉ុបឈ្នះ ៨ លើក៕ អត្ថបទ៖នាង សុភាវុធ

