ព្រះខ័នរាជ រក្សាកំណត់ត្រាឈ្នះ ខណៈគិរីវង់ បង្អាក់ដំណើរស្វែងរកជ័យជម្នះក្នុងដីរបស់ណាហ្គា

2023/09/25 08:22:26 pm        342

ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ១-០ ក្នុងជំនួបសប្ដាហ៍ទី៦ នៃលីគ​កំពូល​កម្ពុជា Cambodian Premier League 2023/24 ស្របពេលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ បាន​បង្អាក់ដំណើរស្វែងរកជ័យជម្នះក្នុងដីរបស់ក្រុមណាហ្គាវើលដ៏ បន្ទាប់ពីវាយបកតាមស្មើ ១-១ នៅ​ចុងម៉ោង ។

សម្រាប់ជំនួបធំប្រចាំសប្ដាហ៍ រវាងព្រះខ័នរាជស្វាយរៀង និងវិសាខា បាន​អូស​បន្លាយ​ការ​ប្រកួត​ស្ទើរ​ពេញ​ម៉ោង ទើបមានគ្រាប់បាល់កើតឡើង ដែលធ្វើសម្រេចដោយកីឡាករ Macus Haber​ នៅ​នាទី​៨២ ដែលជាគ្រាប់បាល់ជ័យជម្នះ ជួយឲ្យព្រះខ័នរាជស្វាយរៀង រក្សាកំណត់ត្រាឈ្នះ ៦​ប្រកួត​ជាប់គ្នា ហើយក៏ជាកំណត់ត្រាផ្ទាល់ខ្លួនរបស់ Haber ដែលរកបានគ្រាប់បាល់ចំនួន ៦​ប្រកួត​ជាប់​គ្នាផងដែរ ។

ជាមួយជ័យជម្នះនេះ បានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង ដោយរកបាន ១៨​ពិន្ទុ បន្ទាប់ពីទទួលបានជ័យជម្នះ ៦ប្រកួតផ្ទួនៗ ហើយជាលើកដំបូង ដែល​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង បានយកឈ្នះ ៦ប្រកួតជាប់គ្នាផងដែរ ។

ចំណែកក្រុមណាហ្គាវើលដ៏វិញ បន្ទាប់ពីនាំមុខក្រុមភ្ញៀវគិរីវង់ ១គ្រាប់មុន ដោយ​បាល់ភ្លាត់​ចូល​ទី​ខ្លួន​ឯង​(Own Goal) របស់កីឡាករ Nobiraki Deiransupernsa នៅនាទី២៣ ក្រុមទាំងពីរ បាន​បន្ដ​វាយ​សម្រុកគ្នា ហើយបានអូសបន្លាយដល់ចុងម៉ោង ទើបកីឡាករ ស៊ុំ សាន់ រក​បាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​គិរីវង់សុខសែនជ័យវិញ នៅនាទី៩០ ហើយលទ្ធផលនេះ ក៏បានរក្សា​ដល់​ចប់​ការ​ប្រកួត​តែម្ដង​។

លទ្ធផលនេះ បានធ្វើឲ្យក្រុមណាហ្គាវើលដ៏ នៅតែមិនទាន់ស្គាល់ជ័យជម្នះលើទឹកដីរបស់ខ្លួន នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ហើយក៏មិនទាន់ស្គាល់ជ័យជម្នះ សម្រាប់ ៥ប្រកួតចុងក្រោយផងដែរ បន្ទាប់​ពី​ពួក​គេ​រក​បានជ័យជម្នះលើកដំបូង កាលពីជំនួបបើក​រដូវកាល​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ព្រៃវែង​អេហ្វស៊ី​។

សម្រាប់លទ្ធផលសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា ចំនួន ២គូទៀត គឺក្រុម​កង​យោធពល​ខេមរ​ភូមិន្ទ​ បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ដោយលទ្ធផល ៤-៣ គួរភ្ញាក់ផ្អើល នៅ​ពហុកីឡ​ដ្ឋានជាតិ ។ ជំនួបជើងទី១ នេះ បឹងកេត បាននាំមុខក្រុមភ្ញៀវម្ដងហើយម្ដងទៀត តែ​ត្រូវ​បាន​កង​យោធពលខេមរភូមិន្ទ វាយបកតាមស្មើជាបន្ដបន្ទាប់ មុនពួកគេរកបានគ្រាប់បាល់ទី៤ នៅ​នាទី​៨៥ ដោយកីឡាករ ណាត សង្ហា ដែលជួយឲ្យក្រុមកងយោធពលខេមរភូមិន្ទ តាម​ស្មើ​ក្រុម​បឹង​កេត ដោយមាន ១០ពិន្ទុស្មើគ្នា ។

រីឯក្រុមព្រៃវែងអេហ្វស៊ីវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល ២-១ ។ ជំនួប​នៅ​ទឹក​ដី​ខេត្ត​សៀមរាបនេះ ផាន សុផេន រកបាន ៦គ្រាប់មុនឲ្យក្រុមភ្ញៀវ មុន​កីឡាករ​ Bugas Pocholo Aprllano រកបាន ១គ្រាប់ឲ្យម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅនាទី៥៩ ហើយ​លទ្ធផល​នេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង ។

ដោយឡែកក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ISI ដង្កោសែនជ័យ បង្គ្រប់​សប្ដាហ៍​ទី៦ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញានេះ បន្ទាប់ពីភ្នំពេញក្រោន បានត្រឡប់​មក​ពី​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFC Cup 2023/24 ពូលF ដោយបានយកឈ្នះក្រុម Cebu FC របស់ហ្វីលីពីន កាល​ពីថ្មីៗ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        153
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm