ប្រទេសឈីលីដំឡើងកម្រិតអាសន្នពីពណ៌លឿងទុំ ដល់កម្រិតពណ៌ក្រហមសម្រាប់ភ្នំភ្លើង Villarrica

2023/09/25 08:26:37 pm        153

កាលពីថ្ងៃអាទិត្យម្សិលមិញ សេវាកម្មរុករករ៉ែ និងភូគព្ភសាស្រ្តជាតិឈីលី បានដំឡើងកម្រិតអាសន្នសម្រាប់ភ្នំភ្លើង Villarrica ពីកម្រិតពណ៌លឿងទុំ ដល់កម្រិតពណ៌ក្រហម ដោយពួកគេលើកឡើងពីសកម្មភាពកម្រើកកើនឡើងរបស់ភ្នំភ្លើង ។

ស្ថិតនៅក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅអាមេរិកខាងត្បូង ភ្នំភ្លើង Villarrica មានទទឹងមាត់ប្រវែង ២០០ម៉ែត្រ ហើយនិងបានផ្ទុះលើកចុងក្រោយកាលពីឆ្នាំ ២០១៥ ធ្វើឲ្យមានការជម្លៀសខ្លួនមនុស្សទ្រង់ទ្រាយធំ ប៉ុន្តែវាពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។

ការប្រកាសកម្រិតពណ៌ក្រហម មានន័យថាមាននូវលទ្ធភាពខ្ពស់ ដែលការផ្ទុះភ្នំភ្លើង នឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

គួរឲ្យដឹងថា ភ្នំភ្លើង Villarrica ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសឈីលី ហើយនិងស្ថិតក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅក្នុងប្រទេសមួយនេះ ។

សកម្មភាពរញ្ជួយមិនមែនជាសូចនាករតែមួយនៃសកម្មភាពកម្រើកដ៏ខ្លាំងក្លារបស់ភ្នំភ្លើងនោះទេ ។ មាននូវសញ្ញាជាច្រើនទៀតដូចការបំភាយឧស្ម័ន ការខូចទ្រង់ទ្រាយភ្នំភ្លើង ហើយនិងសកម្មភាពមាត់ភ្នំភ្លើង ត្រូវបានគេសង្កេតផងដែរ ។ ទាំងអស់នេះគឺជាសូចនាករថា ភ្នំភ្លើងអាចនឹងផ្ទុះ ហើយក្រុមអាជ្ញាធរត្រូវតែដំឡើងកម្រិតប្រកាសអាសន្នរបស់ភ្នំភ្លើង ក៏ដូចជាត្រៀមខ្លួនជម្លៀសមនុស្សចេញពីតំបន់ងាយរងគ្រោះ ឬតំបន់ប្រឈមនឹងហានិភ័យខ្ពស់ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm