ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ៣ថ្ងៃជាប់ៗគ្នា ខណៈអំពើហិង្សានៅតំបន់វេសបែង កាន់តែខ្លាំងឡើង

2023/09/25 09:27:58 pm        269

យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានត្រូវចំទីតាំងឈរឃជើងរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា រយៈពេលបីថ្ងៃជាប់គ្នា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅជិតរបងព្រំដែន បានបាញ់បង្ហោះប៉េងប៉ោងមានឧបករណ៍បង្កចំហេះចូលទៅអ៊ីស្រាអែល ហើយបានគប់គ្រឿងផ្ទុះទៅលើទាហាន។

ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅភាគខាងជើងតំបន់វេសបែង ដែលមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់។

នេះគឺជាការបង្ហូរឈាមចុងក្រោយបំផុត នៅក្នុងការកើនឡើងនៃអំពើហិង្សាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏សប្បាយរីករាយរបស់ជនជាតិជ្វីហ្វ។ ការកើនឡើងនៃអំពើហិង្សា ជាបន្តបន្ទាប់នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន បានបង្កើនទិដ្ឋភាពនៃការកើនឡើងភាពតានតឹង ជាលើកដំបូង ចាប់តាំងពីជម្លោះរយៈពេលដ៏ខ្លី កាលពីខែឧសភាឆ្នាំមុន រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាដឥស្លាមប៉ាឡេស្ទីន។

វាគឺជាពេលវេលាដ៏លំបាក និងគួរឲ្យព្រួយបារម្ភ។ ជនជាតិជ្វីហ្វ ត្រូវបានកំណត់ឲ្យប្រារព្ធពិធីបុណ្យ យ៉ុម គីពើ (Yom Kippur) ដែលជាថ្ងៃដ៏ពិសិដ្ឋបំផុត នៅលើប្រតិទិនរបស់ពួកគេ នៅយប់ថ្ងៃអាទិត្យ បន្ទាប់មកដោយពិធីបុណ្យស៊ុកកូត (Sukkot) ពេញមួយសប្តាហ៍ នៅចុងខែនេះ។

ពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសពីការវាយប្រហារនៅតំបន់ហ្គាហ្សានោះទេ។ នៅព្រឹកថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានបាញ់ និងបានបង្ករបួសដល់ជនជាតិប៉ាឡេស្ទីន៥នាក់ ដែលកំពុងប្រមូលផ្តុំគ្នានៅរបងបែងចែងតាមបណ្តោយព្រំដែនអ៊ីស្រាអែល ជាមួយនឹងហ្វូងមនុស្សដ៏ច្រើនកុះករ។ នេះគឺជាយុទ្ធសាស្ត្រដែលដ៏ងាយស្រួលសម្រាប់ប៉ាឡេស្ទីន នៅតំបន់ហ្គហ្សា ដែលតវ៉ានឹងការបិទផ្លូវរយៈពេល ១៦ ឆ្នាំដែលអ៊ីស្រាអែលដាក់ ដោយមានជំនួយពីអេហ្ស៊ីប។ អ៊ីស្រាអែល បាននិយាយថា ការបិទផ្លូវ គឺចាំបាច់ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងកាន់អំណាច ពីការបំពាក់អាវុធដោយខ្លួនឯង។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm