ជំនួប Ajax និង Feyenoord ត្រូវផ្អាកត្រឹមនាទី ៥៦ ក្រោយអ្នកគាំទ្រ​គប់កាំជ្រួចផ្សែង​ចូលទីលាន

2023/09/25 09:50:42 pm        388

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលហូឡង់ ជំនួបធំរបស់ក្លិបយក្សទាំងពីរ Ajax Amsterdam ទទួលស្វាគមន៍ក្រុមភ្ញៀវ Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី ៥៦ ក្រោយ​អ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះចោលកាំជ្រួចផ្សែងមកលើទីលាន។

ក្រុមភ្ញៀវ Feyenoord បាននាំមុខដល់ទៅ ៣-០ ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុនពេលការប្រកួតត្រូវបានផ្អាកមិនអាចបន្តបាន ពោលគឺមុននេះក៏មានការផ្អាកពីរលើកដែរ។

ការផ្អាកដំបូងបន្ទាប់ពីមានអ្នកគាំទ្រចោលដបទឹកចូលទីលាននៅពេល Feyenoord នាំមុខ ២-០ និង​ផ្អាកលើកទីពីរក៏ជាការចោលកាំជ្រួចផ្សែងផងដែរ។

ក្លិបបាល់ទាត់ Ajax បានចេញសេចក្តីថ្លែងការថ្កោលទោចំពោះទង្វើអ្នកគាំទ្ររបស់ខ្លួន។

ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុន​ពេល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​​ ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​បង្ក​ភាព​ចលាចល​នៅ​ខាង​​ក្រៅកីឡដ្ឋាន។

សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់អ្នកគាំទ្រ Ajax គឺបន្ទាប់ពីក្រមជើងឯកលីគកំពូលហូឡង់ ៣៦ សម័យមួយនេះ ឈ្នះតែ ១ ប្រកួតគត់ក្រោយលេងបាន ៤ ប្រកួត​រដូវកាលថ្មី​នេះ​ខណៈ​កំពុង​ឈរ​លេខ​ ១៣ ពីលើតំបន់គ្រោះថ្នាក់តែ ២ ពិន្ទុប៉ុណ្ណោះ។

Ajax បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៣ ខកខានមិនបានលេងនៅក្របខណ្ឌអឺរ៉ុប UEFA​ Champions League លើកដំបូងក្នុងរយៈពេល ១៣ រដូវកាលចុងក្រោយស្របពេល Feyenoord គឺជាជើងឯក៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        1
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        83
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm