ក្រសួងអប់រំ រៀបចំការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំឌីជីថល

2023/09/25 10:21:33 pm        659

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំឱ្យមានការប្រកួតស្នាដៃរចនា បង្កើតរូបតំណាង(Mascot) នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំឌីជីថល ដែលជាឱកាសសម្រាប់សិស្ស និស្សិត វិចិត្រករ និង អ្នករចនារូបភាពកម្ពុជា ឬបរទេស ជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដើម្បីបង្កើតស្នាដៃសិល្បៈជារូបតុក្កតាចំនួន២ ដែលអាចប្រើប្រាស់​ជាតំណាងនៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ និងការអប់រំឌីជីថល នៅក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា។

មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន នឹងកីឡា ប្រកាសរៀបចំកម្មវីធីការប្រកួតស្នាដៃ​រចនា​រូបតំណាង (Mascot) នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ​និងការអប់រំឌីជីថល។

រូបតំណាង (Mascot) ជាស្នាដៃសិល្បៈច្នៃប្រឌិតប្រកប​ដោយភាពទាក់ទាញពីសំណាក់​ប្រជាជន​គ្រប់វ័យ ដែលអាចធ្វើជាតំណាងនៃអត្តសញ្ញាណរួម ​នៃកម្មវិធី ស្ថាប័ន​ ឬយុទ្ធនាការសាធារណៈ ដែលអាចផលិតជារូបតុក្កតា​ វត្ថុអនុស្សាវរីយ៍ ឬរូបភាពរចនា។ រូបតំណាង (Mascot) សម្រាប់​ការអប់រំ​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជារូបតំណាង​ (Mascot)ការអប់រំឌីជីថល អាចជារូបសត្វ រូបតុក្កតា​មនុស្ស រូបសំយោគ ឬជារូបបង្កើតថ្មី ដែលអាចបង្ហាញពីលក្ខណៈពិសេសនៃការអប់រំវិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា ​និងការអប់រំឌីជីថល។ ស្នាដៃវិចិត្រកម្មនៃបង្កើតរូបតំណាង (Mascot) ត្រូវតែជាស្នាដៃដើម​ ពុំលួចចម្លង ឬយកលំនាំតាមគំរូស្នាដៃណាមួយជាដាច់ខាត។ ទោះបីជាអ្នករចនានិងបង្កើតស្នាដៃទាំងអស់ប្រើប្រាស់រចនាបទសហសម័យនិងទំនើបយ៉ាងណាក៏ដោយ ក៏ស្នាដៃវិចិត្រកម្ម និងការរចនាទាំងអស់ត្រូវតែអនុលោមទៅតាមភាពឧត្តងឧត្តមនៃប្រពៃណីជាតិខ្មែរ។ អ្នករចនានិងបង្កើតស្នាដៃអាចប្រើប្រាស់កម្មវិធីឬវេទិកាឌីជីថលបញ្ញាសិប្បនិម្មិត ដើម្បីជួយពង្រីកគំនិតសម្រាប់ការរចនារូបតំណាង តែមិនត្រូវយកលទ្ធផលដែលគូរ​ដោយ​កម្មវិធីឬវេទិកាឌីជីថលបញ្ញាសិប្បនិម្មិត មកដាក់ប្រកួតឡើយ។

រូបតំណាង (Mascot) ត្រូវតែរចនាក្នុងទម្រង់ដែលអាចផលិតជាតុក្កតាបាន។ការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង Mascot) នៃការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការអប់រំឌីថល នឹងត្រូវឆ្លងកាត់ដំណាក់កាលចំនួន៣ រួមមាន ៖

១. ដំណាក់កាលទី១ ៖ សិស្សានុសិស្ស និស្សិត វិចិត្រករ និងអ្នករចនារូបភាពកម្ពុជា ឬបរទេសដែលមានចំណាប់ អារម្មណ៍ សូមផ្ញើ"គំនូសព្រាង” (Sketch) នៃរូបតំណាងទាំង២​ដែលអាចគូរដោយខ្មៅដៃ ឬកុំព្យូទ័រ លើក្រដាស ឬផ្ទាំងBackground ដែលផ្ទៃពណ៌ស ដោយ​មិនប្រើស្រមោល និងដោយមិនដាក់ពណ៌ ធម្មជាតិបន្ថែម។"គំនូសព្រាង” នៃរូបតំណាងទាំង២ (Mascot មួយសម្រាប់ការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងមួយទៀតសម្រាប់ការអប់រំឌីជីថល) ត្រូវបង្ហាញផ្នែកខាងមុខខាងក្រោយ និងចំហៀង ក្នុងទម្រង់ឈរពេញមួយជំហរ។

មូលនិធិសម្រាប់ការស្រាវជ្រាវ ​គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ​នឹងចាប់ផ្តើមទទួលគំនូសព្រាង” នេះតាមរយៈ អ៊ីម៉េល [email protected] ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

២. ដំណាក់កាលទី២ ៖ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និង​មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសស្នាដៃរចនាដែលមានល័ក្ខណៈគួរឱ្យចាប់អារម្មណ៍ ហើយនឹងទាក់ទង​ទៅកាន់អ្នករចនាដែលជាម្ចាស់ស្នាដៃទាំងនោះ ដើម្បីស្នើសុំការបកស្រាយពន្យល់​ពីអត្ថន័យ​នៃការរចនារូបតំណាង Mascot។ បន្ទាប់មក អ្នករចនានិងបង្កើតស្នាដៃអាចរៀបចំកែលម្អ“គំនូសព្រាង” ដែលមានស្រាប់ឱ្យក្លាយជា“ស្នាដៃរចនាពេញលេញ” ដែលអាចជាគំនូរគូរ​ដោយដៃហើយប្រើពណ៌ឬគំនូររចនាដោយកុំព្យូទ័រ ហើយផ្ញើត្រឡប់មកកាន់​អ៊ីម៉េល[email protected] ​ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

៣. ដំណាក់កាលទី៣៖ មួលនិធិសូម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និង​មជ្ឈមណ្ឌល​សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើស​ស្នាដៃរចនាដែលមានលក្ខណៈពិសេសដើម្បីដាក់បង្ហាញជាសាធារណៈ និងទទួលការវិនិច្ឆ័យ​ន្ថែមពីគណៈកម្មការក្រសួង។ ស្នាដៃរចនាដែលទទួលចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ នឹង​ទទួល​បានការឧបត្ថម្ភថវិកាលើកទឹកចិត្ត (៣លាន, ២លាន, និង១លានរៀល)។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm