ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមគ្នាពង្រឹងកិច្ចសហការឲ្យកាន់តែរឹងមាំ

2023/09/26 12:07:22 am        117

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ខែកញ្ញានេះ បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត Suwanna Gauntlett នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។

នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត Suwanna Gauntlett បានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅក្នុងការបំពេញសកម្មភាពការងារនាពេលកន្លងមក និងបានស្នើជូនឯកឧត្តមរដ្ឋមន្រ្តី ឱ្យជួយសម្របសម្រួល និងជំរុញការអនុវត្តច្បាប់គ្រប់គ្រងតំបន់ការពារ ។ 

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះលោកស្រីបណ្ឌិត ក្នុងកិច្ចសហការ និងភាពជាដៃគូអភិវឌ្ឍកន្លងមកជាមួយក្រសួង។ លើសពីនេះ ឯកឧត្តមក៏បានថ្លែងប្រាប់ ស្តីពីយុទ្ធសាស្រ្តចក្រា ដែលក្រសួងបាននិងកំពុងអនុវត្តនៅក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ ដែលរួមមានយុទ្ធនាការ កាត់បន្ថយថង់ប្លាស្ទិកនៅតាមសាលារៀន ហើយកំពុងបន្តទៅតាមបណ្តារោងចក្រផ្សេងៗ។ ការផ្តល់ដើមឈើចំនួនជាង ១លានដើម ជូនប្រជាពលរដ្ឋ ដែលមានតម្រូវការដាំ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ តាមរយៈការជំរុញឱ្យមានក្រុមហ៊ុនវិនិយោគនៅក្នុងតំបន់ ដែលអាចជួយឱ្យប្រជាពលរដ្ឋ រកចំណូលបានពីក្រុមហ៊ុនវិនិយោគទាំងនោះ ដូចជាជំរុញឱ្យប្រជាពលរដ្ឋដាំឬស្សី ហើយលក់ឬស្សីឱ្យក្រុមហ៊ុនយកទៅកែច្នៃ ធ្វើជាគ្រឿងសង្ហារឹមជាដើម។ក្រៅពីនេះ ក្រសួងក៏បានជំរុញឱ្យមានការដាំដុះដំណាំហូបផ្លែ ដាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ហើយការធ្វើបែបនេះជាលទ្ធផល ប្រជាពលរដ្ឋមិនចូលព្រៃរកអនុផលព្រៃឈើដូចមុន ក៏ពួកគេអាចមានហូបចុក និងជីវភាពល្អប្រសើរផងដែរ ។

លោកស្រីបណ្ឌិត Suwanna Gauntlett បានសម្តែងមោទនភាពចំពោះលទ្ធផល ដែលសម្រេចបានលឿន និងឆាប់រហ័សនេះ ចំពោះលោកស្រីបណ្ឌិតផ្ទាល់ នឹងបន្តជាដៃគូអភិវឌ្ឍជាមួយក្រសួងបរិស្ថានបន្តទៀត ហើយនឹងចូលរួមគាំទ្រ ក្នុងយុទ្ធសាស្រ្តចក្រារបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ៕ ដោយ ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm