កម្លាំងកងទ័ពនៃយោធភូមិភាគទី៥ ជិតពីរពាន់នាក់ត្រៀមខ្លួនគ្រប់ពេលសម្រាប់ជួយពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ

2023/09/26 12:47:05 am        5.0 K

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានឲ្យដឹងថា កម្លាំង កងទ័ពនៃយោធភូមិភាគទី៥ជិតពីរពាន់នាក់ បានត្រៀមខ្លួនគ្រប់ពេលវេលាទាំងអស់ ដើម្បីអន្តរាគមន៍ជួយ ដល់បងប្អូនប្រជាពលរដ្ឋ ពេលជួបបញ្ហាគ្រោះមហន្តរាយនានា ដែលកើតឡើងជាយថាហេតុណាមួយ។

 ថ្លែងប្រាប់ទូរទស្សន៍ BTV តាមរយៈកិច្ចសម្ភាសន៍នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឧត្តម សេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ កម្លាំងយោធានៃយោធភូមិភាគទី៥ បានធ្វើការហ្វឹកហាត់ជាប្រចាំ លើជំនាញសង្រ្គោះបន្ទាន់ ដើម្បីជួយដល់បងប្អូនប្រជាពរដ្ឋឲ្យបានទាន់ពេលវេលាពេលដែលជួបគ្រោះធម្មជាតិ ដូចជាករណីខ្យល់កន្រ្តាក់ និងទឹកជំនន់ជាដើម។

​លោកឧត្តមសេនីយ៍ បានបញ្ជាក់ផងដែរថា កងកម្លាំងយោធានៃយោធភូមិភាគទី៥ គ្មានការរុញរា នោះឡើយក្នុងការអន្តរាគមន៍ជួយសង្រ្គោះប្រជាជនពេលជួបបញ្ហា មិនថាយប់ ឬថ្ងៃនោះទេ ជាក់ស្តែងដូច សកម្មភាពអ្វីដែលក្រុមការងាររបស់លោកបានធ្វើនាពេលកន្លងមកយ៉ាងដូច្នេះដែរ ដោយការចុះជួយពល រដ្ឋរងគ្រោះនេះអស់ពីកម្លាំងកាយចិត្ត គ្មានការអល់អែកនោះឡើយ។

លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ជួយដល់ បងប្អូនប្រជាពលរដ្ឋនោះ យោធភូមិភាគទី៥ក៏មានសម្ភារៈ និងឧបករណ៍គ្រប់គ្រាន់សម្រាប់ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ ដោយសម្ភារៈទាំងនោះគឺមាននៅទំាងបួនខេត្តដែលចំណុះឲ្យយោធភូមិភាគតែម្តង៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm