បន្ទាប់ពីកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ប្រទេសនានាត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងឥន្ធនៈហ្វូស៊ីល នៅ COP28

2023/09/26 05:11:11 am        382

ដោយនៅសល់រយៈពេល ២ខែទៀតដល់កិច្ចប្រជុំកំពូល COP28 របស់អង្គការសហប្រជាជាតិ បណ្តាប្រទេសនានានៅឆ្ងាយណាស់ពីការតភ្ជាប់គម្លាត រវាងប្រទេសដែលទាមទារឲ្យមានកិច្ចព្រមព្រៀងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលធ្វើឲ្យឡើងកម្ដៅផែនដី និងប្រទេសដែលទទូចបន្តរក្សាទុកមុខងារធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិដដែល។

សន្និសីទស្ដីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលគ្រោងធ្វើឡើង នៅចន្លោះថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ត្រូវបានគេមើលឃើញថា ជាឱកាសដ៏សំខាន់ សម្រាប់រដ្ឋាភិបាលនានា ក្នុងការពន្លឿនសកម្មភាព ដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដី តែយ៉ាងណាក្ដី បណ្តាប្រទេសទាំងនោះ នៅតែមានការខ្វែងគំនិតគ្នាអំពីអនាគតនៃឥន្ធនៈហ្វូស៊ីល ជាការដុត ដែលជាមូលហេតុចម្បងនាំឲ្យមានបម្រែបម្រួលអាកាសធាតុ។

កិច្ចប្រជុំ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីសប្តាហ៍មុន បានធ្វើឲ្យមានការជជែកដេញដោលគ្នាឡើងវិញលើបញ្ហា ដែលចាក់ឫសមកយ៉ាងយូរ ដោយប្រទេស ដែលងាយរងគ្រោះពីអាកាសធាតុដូចជាប្រជុំកោះ Marshall ជាដើម បានស្នើសុំឲ្យប្រទេសអ្នកមានឈប់បញ្ចេញឥន្ធនៈបង្កកង្វក់ និងវិនិយោគលើជម្រើសនានា ដែលអាចកកើតឡើងវិញបាន។

ក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុរយៈពេលមួយថ្ងៃ ដែលធ្វើឡើងរួមជាមួយមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដោយពោលទាំងក្រៀមក្រំ ចំពោះ «ភាពលោភលន់ឥតអៀនខ្មាស» នៃការយកផលប្រយោជន៍ពីឥន្ធនៈហ្វូស៊ីលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា «មនុស្សជាតិ បាន និងកំពុងបើកផ្លូវទៅកាន់ឋាននរក» ដោយការធ្វើឲ្យផែនដីឡើងកម្ដៅ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm