អាស៊ែបៃហ្សង់៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ បានជួបពិភាក្សាជាមួយសមភាគីទួរគីរបស់លោកអំពីការបង្កើតច្រករបៀងផ្លូវគោករវាងប្រទេសរបស់ពួកគេ តាមរយៈអាមេនី ដោយបង្កើនការភ័យខ្លាចការឈ្លានពានមួយផ្សេងទៀត។
លោក អ៊ីលហាម អាលីយ៉េវ ( Ilham Aliyev) ប្រធានាធិបតីអាស៊ែបៃហ្សង់ បានស្នើសុំគំនិតនេះ ដែលប្រទេសអាមេនីប្រឆាំងជាមួយលោករ៉េសិប តាយីប អេរដូហ្គែន ( Recep Tayyip Erdogan) មេដឹកនាំទួរគី កាលពីថ្ងៃចន្ទ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។
បញ្ហានេះ បានកើតឡើង នៅពេលដែលជនភៀសខ្លួនការ៉ាបាក់រាប់ពាន់នាក់ បានឆ្លងចូលទៅក្នុងប្រទេសអាមេនី ដោយមានរបស់របរផ្សេងៗភ្ជាប់ទៅជាមួយ ខណៈដែលពួកគេ បានភៀសខ្លួនពីការបោសសម្អាតជនជាតិភាគតិចដ៏គួរឲ្យភ័យខ្លាច នៅក្នុងអតីតផ្ទះរបស់ពួកគេ។
ប្រទេសអាស៊ែបៃហ្សង់ បានចាប់ផ្តើមប្រតិបត្តិការមួយ កាលពីថ្ងៃទី១៩ ខែកញ្ញា ដើម្បីដណ្តើមកាន់កាប់ តំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដោយបង្ខំឲ្យពួកបំបែកខ្លួនដាក់អាវុធរបស់ពួកគេ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ដែលបានព្រមព្រៀង នៅថ្ងៃទី២០ ខែកញ្ញា៕


