លើទឹកដីអាមេរិក៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា កម្ពុជាមិនឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីខ្លួនឡើយ

2023/09/26 04:25:16 pm        630

ភ្នំពេញ៖ ក្នុងឱកាសចូលរួមនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្តិបាតអង្គការសហប្រជាជាតិ(UNGA) ដែលបានធ្វើឡើងនៅទីក្រុងញូវយ៉ក់ សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានអះអាងយ៉ាង​ម៉ឺងម៉ាត់​ថា កម្ពុជាមិនអនុញ្ញាត​ឲ្យមានមូលដ្ឋានកងទ័ពបរទេស​ស្ថិតនៅលើទឹកដីរបស់ខ្លួននោះឡើយ​ ហើយមួយវិញទៀតក៏មិនព្រមឲ្យប្រទេសណា ឬក្រុមណាប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំង នឹងប្រទេសណានោះដែរ។

ការបញ្ជាក់បែបនេះ របស់នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងកិច្ចប្រជុំដ៏ធំដែលមានប្រទេសជាង ១៨០ចូលរួមនេះ គឺដើម្បីឆ្លើយតបចំពោះប្រទេសខ្លះ ដែលបានធ្វើការចោទប្រកាន់ មកលើកម្ពុជា​ម្តងហើយម្តងទៀតថា កម្ពុជាបានអនុញ្ញាតឲ្យកងទ័ពចិនដាក់មូលដ្ឋានខ្លួនលើទឹកដីកម្ពុជា ជាពិសេសគឺលើសមុទ្ររាម ​នាខេត្តព្រះសីហនុនេះតែម្តង។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី​លទ្ធផលវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្តិបាតអង្គការសហប្រជាជាតិ(UNGA) នោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​ប្រកាន់ខ្ជាប់នូវគោល​នយោបាយ ​ការបរទេសឯករាជ្យ ​និង​អព្យាក្រឹត្យ​ដែល​ផ្អែកលើច្បាប់ និងគោលការណ៍របស់​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ។

សម្តេចធិបតី បានបញ្ជាក់ថា«កម្ពុជានឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួនដូចដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ទន្ទឹមនេះ កម្ពុជាក៏ មិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ​ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំង​នឹងប្រទេសណាមួយនោះឡើយ»។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​ក៏បានប្រាប់ដល់អង្គប្រជុំ​ផងដែរថា ​កម្ពុជាមានវឌ្ឍនភាព​ឥតឈប់ឈរ ​ក្នុង​ការ​កសាង​ប្រជាធិបតេយ្យ ​ដូចដែលត្រូវ​បាន​បង្ហាញ តាមរយៈការបោះឆ្នោតសកលក្នុងខែកក្កដា កន្លងទៅ ដែលមានលក្ខណៈសេរី ​យុត្តិធម៌ គួរ​ឲ្យទុកចិត្តត្រឹមត្រូវ និងប្រកបដោយបរិយាបន្ន ​ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួម​ក្នុងការប្រកួតប្រជែង នេះ និងមានអ្នកចូលរួមបោះឆ្នោតចំនួន ៨៤.៥៩ភាគរយ ដែលនេះ​គឺជាអត្រាខ្ពស់បំផុតមិនធ្លាប់មានពី ​មុនមកចំពោះកម្ពុជា។

សម្តេចធិបតី ​បានបន្ថែមទៀតថា ការណ៍នេះបានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និង​សេចក្តីរីករាយពេញចិត្តខ្លាំងជាងមុន ក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm