ឧត្តមសេនីយ៍សេង ធារិន៖ យោធភូមិភាគទី៥ ប្តេជ្ញាមិនឲ្យគ្រឿងញៀនមានជាប់ នឹងខ្លួនកងទ័ពជាដាច់ខាត

2023/09/26 04:51:42 pm        381

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានអះអាងថា ចាប់ពីពេលនេះតទៅ យោធភូមិភាគទី៥ប្តេជ្ញា​ មិនឲ្យ​គ្រឿងញៀន​ជាប់នឹងខ្លួនដល់​កងទ័ព​នៅអង្គភាពរបស់ខ្លួនជាដាច់ខេត្ត ​ហើយប្រសិនបើរកឃើញថា ​មានជាប់ពាក់ព័ន្ធ នឹងត្រូវដក​ចេញពីក្របខណ្ឌកងទ័ព និងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ដើម្បីអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់​របស់រាជរដ្ឋាភិបាល ​ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿងញៀនក្នុងវិស័យកងទ័ព» យោធភូមិភាគទី៥ ​មានកងពលតូចថ្មើរជើងចំនួន៣ កងពលតូចថ្មើរជើង​លេខ៥១ លេខ ៥២ លេខ៥៣ ​តំបន់ប្រតិបត្តិការសឹករងចំនួន៤, តំបន់ប្រតិបត្តិការ​សឹករងពោធិ៍សាត់,តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ, តំបន់ប្រតិបត្តិការសឹករងប៉ៃលិន,វរសេនាតូចស៊ើបការ វរសេនាតូចការពារអាកាស ,វរសេនាតូចរថក្រោះ ​និងវរសេនាតូចកំភ្លើងធំ​នោះនឹង ចូលរួមជាមួយ​ភាគីពាក់ព័ន្ធទប់ស្កាត និងប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យខាងតែបាន ជាពិសេសគឺនៅក្នុងអង្គភាព​នីមួយៗ​ដែលចំណុះឲ្យយោធភូមិភាគទី៥នេះតែម្តង។

សូមបញ្ជាក់ថា​ នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន ​នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ និងទី៥កាលពីចុងសប្តាហ៍កន្លងទៅនេះ​ នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការពារជាតិកម្ពុជា ​បានដាក់បទបញ្ជា ​និងដាស់តឿន ដល់កងទ័ពទាំងអស់​មិនត្រូវ​សេព និងជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះឡើយ​ហើយប្រសិនបើរកឃើញថា​ទាហានរូបណាដែលសេព ​និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំង​ដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ។

ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ក៏បានដាក់បទបញ្ជាដល់មេបញ្ជាការកង​ពលទាំងអស់មុន​នឹង​ជ្រើសរើសទាហាន​បន្តវេន​នៅក្នុងអង្គភាព​របស់ខ្លួន ​ត្រូវពិនិត្យ និងធ្វើតេស្ត​គ្រឿងញៀនឲ្យបាន​ម៉ត់ចត់ ដោយមុនធ្វើការប្រឡងត្រូវធ្វើតេស្តគ្រឿងញៀនជាមុន ហើយមុននឹង​ជាប់ក្របខណ្ឌត្រូវធ្វើតេស្តយ៉ាងតិចចំនួន៤ ដងផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        200
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm