ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ក្នុងខេត្តកំពង់ធំ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

2023/09/26 05:17:06 pm        483

កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណជាង៥.២០០គ្រួសារ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀន វត្តអារ៉ាមនិងដំណាំផ្សេងៗទៀត កំពុងត្រូវបានទឹកជំនន់ធ្វើឲ្យលិចលង់ផងដែរ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ អញ្ជើញទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងដំណើរនៃការពិនិត្យនេះ ឯកឧត្តមសង្កេតឃើញស្ថានភាពទឹកនៅតែបន្តកើនឡើង ដែល​នឹងធ្វើប្រជាពលរដ្ឋ នៅតែបន្តរងផលប៉ះពាល់ទាំងការធ្វើដំណើរ ​និងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ណែនាំដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ​ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ​ក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង ធ្វើប្រជាពលរដ្ឋគ្រោះថ្នាក់។ ក្នុងនោះ មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវវាយ​តម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ​ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ ​បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់​មានជីវភាព​លំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ​ដែលកើតមានឡើង ​ដើម្បីត្រៀមស្តារការខូចខាត និងដោះស្រាយជូន ប្រជាពលរដ្ឋយើងឲ្យបានសម្យ ​និងទាន់ពេលវេលា។

តាមរបាយការណ៍របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ​ បញ្ជាក់ថា ស្ថានភាពទឹកក្នុង​ខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា នៅតែបន្តកើនឡើង ​ដែលនៅស្ថានីយកំពង់ធំ មានកំពស់ ១៣.៧២ ម៉ែត្រ លើសកំពស់​ប្រកាសឲ្យមាន​ការប្រុងប្រយ័ត្ន០.២២ម៉ែត្រ។ បច្ចុប្បន្នស្ថានភាពទឹក ​ធ្វើឲ្យប៉ះពាល់មានចំនួន ២៩ឃុំ ស្មើ ១៥៣ភូមិមាន៥.២៨៣គ្រួសារ ដែលមានប្រជាពលរដ្ឋ​សរុបចំនួន ២១.៣២៣ នាក់។ ប្រជាពលរដ្ឋ ចេញពីលំនៅឋាន២០៩គ្រួសារ មានមនុស្សចំនួន ៣១៨នាក់ កំពុងស្នាក់នៅលើទីទួលសុវត្ថិភាព១៩ គ្រួសារ ។ ប៉ះពាល់ផ្ទះសម្បែង ២.២២៥ខ្នង សាលារៀនចំនួន ៤៣សាលា ផ្អាកដំណើរការសាលារៀនចំនួន ១៨សាលា ប៉ះពាល់វត្តអារាមចំនួន ០៦កន្លែង ប៉ះពាល់ដំណាំរួមផ្សំចំនួន ១៨៧ ហិកតា ប៉ះពាល់ដំណាំស្រូវចំនួន ២.៧៥០ហិកតា ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣.៥៥៥ ម៉ែត្រ ប៉ះពាល់ផ្លូវបេតុងចំនួន ៣៣៤ ម៉ែត្រ ប៉ះពាល់ផ្លូវគ្រួស​ក្រហមចំនួន ៥១.៤០៥ ម៉ែត្រ ប៉ះពាល់ផ្លូវដីស ៣.៤៦៥ ម៉ែត្រ ប៉ះពាល់ស្ពានបេតុង ០១កន្លែង ស្ពានឈើ ០៦កន្លែង ខូច ០១ និងប៉ះពាល់លូកាត់ផ្លូវ ៨៧កន្លែង។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ​អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ​សូមបង្កើនការប្រុងប្រយ័ត្ន​ក្នុងការរស់នៅប្រចាំថ្ងៃ ​ជាពិសេសកុមារតូចៗ​ ដែលត្រូវការជាចាំបាច់នូវអនាម័យ​ដើម្បីគេចផុត​ពីជំងឺឆ្លង ទន្ទឹមនេះប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម ម្ហូបអាហារ ថ្នាំសង្កូវខ្លះៗ ដើម្បីសង្គ្រោះបឋម ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm