លោក Biden និងមន្ត្រីព្រមានថា ការបិទរដ្ឋាភិបាលផ្តល់ហានីភ័យភាពអត់ឃ្លានដល់មនុស្សរាប់លាននាក់

2023/09/26 05:35:14 pm        309

រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិក លោក Tom Vilsack បានព្រមានកាលពីថ្ងៃចន្ទថា កាបិទរដ្ឋាភិបាល នឹងផ្តល់ហានីភ័យជំនួយអាហារូបត្ថមសម្រាប់ស្ត្រីនិងកុមារមានប្រាក់ចំណូលទាបជិត៧លាននាក់ ដែលពឹងផ្អែកលើអត្ថប្រយោជន៍នេះ។

លោក Vilsack និយាយថា អត្ថប្រយោជន៍មួយចំនួន អាចរងផលប៉ះពាល់ក្នុងរយៈពេលច្រើនថ្ងៃឬច្រើនសប្តាហ៍ ប្រសិនបើសភាមិនបានផ្តល់ឲ្យនូវមូលនិធិសម្រាប់ឆ្នាំសារពោះពន្ធដែលចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ខាងមុខនេះ។

លោក Biden បានបានថ្លែងទៅកាន់កិច្ចប្រជុំស្តីពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យជនជាតិស្បែកខ្មៅជាប្រវត្តិសាស្ត្រថា ការខកខានរបស់សភាក្នុងការផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ នឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់សហគមន៍ជនជាតិស្បែកខ្មៅ រួមទាំងការកាត់បន្ថយអត្ថប្រយោជន៍អាហារូបត្ថម្ភ ការត្រួតពិនិត្យទីតាំងសំណល់គ្រោះថ្នាក់ និងការអនុវត្តច្បាប់លំនៅឋានសមរម្យ។

លោកនិយាយថាលោកនិងប្រធានសភា លោក Kevin McCarthy បានព្រមព្រៀងកាលពីប៉ុន្មានខែមុនអំពីកម្រិតនៃការចំណាយសម្រាប់រដ្ឋាភិបាល។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក និយាយថា ជិតពាក់កណ្តាលនៃទារកទើបនឹងកើតនៅសហរដ្ឋអាមេរិកពឹងផ្អែកលើកម្មវិធីអាហាររូបត្ថមបន្ថែមពិសេសសម្រាប់ស្ត្រី និងកុមារ។

រដ្ឋមន្ត្រីកសិកម្មនិយាយថា កម្មវិធីផ្តល់អត្ថប្រយោជន៍ដាច់ដោយឡែកមួយ គឺកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) នឹងបន្តដូចធម្មតាសម្រាប់ខែតុលា ប៉ុន្តែអាចរងផលប៉ះពាល់នៅពេលក្រោយ។ ពលរដ្ឋអាមេរិកជាង ៤០ លាននាក់បានពឹងផ្អែកលើកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) ដែលបានបញ្ចប់នៅឆ្នាំ ២០២២ ហើយ អតិផរណាបានដាក់សម្ពាធថ្មីលើថវិកាគ្រួសារ ដោយតម្លៃទំនិញហក់ឡើងខ្ពស់ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ សម្រាប់ទំនិញមានចាប់ពីនំប៉័ងដល់បន្លែស្រស់ និងម្សៅទឹកដោះគោទារក។

លោក Vilsack បាននិយាយថា ក្នុងអំឡុងពេលបិទនោះ ទីភ្នាក់ងារសេវាកម្មកសិកម្មក៏នឹងឈប់ផ្តល់ប្រាក់កម្ចីដល់កសិករក្នុងអំឡុងពេលប្រមូលផល ហើយអ្នកទិញលំនៅឋានថ្មីនឹងមិនអាចទទួលបានប្រាក់កម្ចីនៅតំបន់ជនបទបានទេ។ បុគ្គលិកក្រសួងកសិកម្មជាង៥ម៉ឺននាក់នឹងត្រូវដកចេញ ដែលមានន័យថាពួកគេនឹងមិនទទួលបានប្រាក់ខែ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm