មនុស្សរាប់ពាន់នាក់ភៀសខ្លួន ខណៈអាមេនី និយាយថា ការបោសសម្អាតជនជាតិភាគតិចកំពុងធ្វើឡើង

2023/09/26 07:05:21 pm        239

ជនភៀសខ្លួនរាប់ពាន់នាក់មកពីតំបន់ណាហ្គ័ណូ-ការ៉ាបាក់(Nagorno-Karabakh) បានសម្រុកចូលទៅក្នុងប្រទេសអាមេនី កាលពីថ្ងៃចន្ទ ខណៈការបំផ្ទុះដ៏ខ្លាំងមួយបានធ្វើឲ្យរញ្ជួយឃ្លាំងប្រេងនៅក្នុងតំបន់ក្រុមឧទ្ទាម ហើយប្រទេសអាស៊ែរបៃហ្សង់និងសម្ព័ន្ធមិត្តទួរគី បានសាទរចំពោះជ័យជម្នះរបស់ទីក្រុងបាគូ លើតំបន់ជនជាតិភាគតិចអាមេនី។ ខណៈប្រទេសអាស៊ែរបៃហ្សង់ បង្ហាញសម្ព័ន្ធភាពក្នុងតំបន់របស់ខ្លួន រុស្ស៊ីបានវាយបកទៅលើនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan ដែលត្រៀមប្រយុទ្ធ បន្ទាប់ពីលោកបានស្តីបន្ទោសទីក្រុងមូស្គូចំពោះការបរាជ័យយ៉ាងឆាប់រហ័សនៅទឹកដីផ្តាច់ខ្លួន។

ទីក្រុង Yerevan បាននិយាយកាលពីថ្ងៃចន្ទថា ច្រើនថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នា ជនភៀសខ្លួនដំបូងបានមកដល់ប្រទេសអាមេនីកាលពីថ្ងៃអាទិត្យ ហើយមនុស្ស ៦.៦៥០នាក់ បានចូលមកដល់នៅពេលនេះ។

អ្នកសារព័ត៌មាន AFP បានឃើញជនភៀសខ្លួនដែលប្រមូលផ្តុំគ្នាចូលទៅក្នុងមជ្ឈមណ្ឌលមនុស្សធម៌ដែលបង្កើតឡើងនៅក្នុងមហោស្រពមួយក្នុងទីក្រុង Goris ដើម្បីចុះឈ្មោះសម្រាប់ការដឹកជញ្ជូន និងផ្តល់លំនៅឋាន។

យោងតាមអាជ្ញាធរផ្តាច់ខ្លួនប្រទេសអាមេនីដែលបាននិងកំពុងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដល់អ្នកដែលចង់ចាកចេញពីទឹកដីនេះ បាននិយាយថា ការផ្ទុះនៅឃ្លាំងផ្ទុកប្រេងឥន្ធនៈមួយកន្លែងបានបណ្តាលឱ្យមនុស្សជាង ២០០នាក់រងរបួស ។

លោក ហ្គេហាម ស្តេប៉ានីយ៉ាន(Gegham Stepanyan) ជាអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងតំបន់បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ជាលទ្ធផលនៃការផ្ទុះនៅឃ្លាំងប្រេងឥន្ធនៈ ចំនួនអ្នករងរបួសមានលើសពី ២០០នាក់ ហើយស្ថានភាពសុខភាពរបស់មនុស្សភាគច្រើនគឺធ្ងន់ធ្ងរខ្លាំង។ លោកនិយាយថា សមត្ថភាពផ្នែកវេជ្ជសាស្រ្តរបស់តំបន់ Nagorno-Karabakh មិនគ្រប់គ្រាន់នោះទេ ដោយអំពាវនាវឱ្យរថយន្តសង្គ្រោះបន្ទាន់ត្រូវបានអនុញ្ញាតឱ្យចូលចត។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm