កូរ៉េខាងជើងបើកព្រំដែនដល់ជនបរទេសឡើងវិញ ក្រោយការបិទអស់រយៈពេល៣ឆ្នាំ

2023/09/26 08:07:27 pm        534

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង នឹងអនុញ្ញាតឱ្យជនបរទេសចូលប្រទេសចាប់ពីថ្ងៃច័ន្ទ (២៥ កញ្ញា) តទៅ បន្ទាប់ពីរយៈពេលបីឆ្នាំនៃការបិទប្រទេស ក្នុងយុទ្ធនាការនៅដាច់ដោយឡែកដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ប្រទេសកូរ៉េខាងជើង ត្រូវបានបិទយ៉ាងទូលំទូលាយពីពិភពខាងក្រៅ ចាប់តាំងពីដើមឆ្នាំ២០២០មក នៅពេលដែលប្រទេសនេះបិទព្រំដែនរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ដោយសូម្បីតែជនជាតិរបស់ខ្លួនក៏រារាំងមិនឱ្យចូលក្នុងប្រទេសផងដែរ។

ប៉ុន្តែនៅក្នុងខែនេះ ប្រទេសផ្ដាច់ខ្លួនមួយនេះបានបង្ហាញពីសញ្ញានៃការបើកដំណើរការឡើងវិញ ដោយមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទាំងបញ្ជូនអត្តពលិកទៅចូលរួមប្រកួតកីឡាអាស៊ីនៅទីក្រុងហាងចូវ ភាគខាងកើតរបស់ប្រទេសចិនផងដែរ។

ដោយដកស្រង់សម្តីអ្នកសារព័ត៌មាន ទូរទស្សន៍រដ្ឋរបស់ទីក្រុងប៉េកាំង CCTV បាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ថា ប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យជនបរទេសចូលទឹកដីរបស់ខ្លួនហើយ។

របាយការណ៍បានបន្ថែមថា ពួកគេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេលពីរថ្ងៃ នៅពេលមកដល់ប្រទេសនេះ ប៉ុន្តែរបាយការណ៍នោះមិនបានផ្តល់ព័ត៌មានបន្ថែមអំពីប្រភពនៃការប្រកាសនោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ក៏មិនបានរាយការណ៍ពីការបើកព្រំដែនឡើងវិញនេះដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm