ប្រកួតដែលផ្អាក Ajax និង Feyenoord នឹងប្រកួតបង្ហើយពីនាទី ៥៦ នៅថ្ងៃពុធស្អែក

2023/09/26 08:07:41 pm        644

ការប្រកួតដែលបានផ្អាករវាង Ajax និង Feyenoord នឹងត្រូវប្រកួតបង្ហើយពីនាទីទី ៥៦ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ហូឡង់ KNVB។

KNVB បានបញ្ជាក់ទៀតថា​ ជំនួប​បង្ហើយ​នេះ​គឺ​ជាកា​រ​ប្រកួត​បិទ​ទ្វា​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឡើយ។

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលហូឡង់ ជំនួបធំរបស់ក្លិបយក្សទាំងពីរ Ajax Amsterdam ​ទទួលស្វាគមន៍ក្រុមភ្ញៀវ Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី ៥៦ ក្រោយ​អ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះចោលកាំជ្រួចផ្សែងមកលើទីលាន។

ក្រុមភ្ញៀវ Feyenoord បាននាំមុខដល់ទៅ ៣-០ ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុន​ពេលការប្រកួតត្រូវបានផ្អាកមិនអាចបន្តបាន ពោលគឺមុននេះក៏មានការផ្អាកពីរលើកដែរ។

ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុន​ពេល​អាជ្ញាធរ​មានសមត្ថកិច្ចប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី​បំបែក​ក្រុម​អ្នកគាំទ្រ​បង្ក​ភាព​ចលាចល​នៅ​ខាង​ក្រៅ​កីឡដ្ឋាន។

សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់អ្នកគាំទ្រ Ajax គឺបន្ទាប់ពីក្រមជើងឯកលីគកំពូលហូឡង់ ៣៦ ​សម័យមួយនេះ ឈ្នះតែ ១ ប្រកួតគត់ក្រោយលេងបាន ៤ ប្រកួត​រដូវ​កាល​ថ្មី​នេះ​ ខណៈ​កំពុង​ឈរ​លេខ ១៣ ពីលើតំបន់គ្រោះថ្នាក់តែ ២ ពិន្ទុប៉ុណ្ណោះ។

Ajax បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៣ ខកខានមិនបានលេងនៅក្របខណ្ឌអឺរ៉ុប UEFA ​Champions League លើកដំបូងក្នុងរយៈពេល ១៣ រដូវកាលចុងក្រោយស្របពេល Feyenoord គឺជាជើងឯក៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm