ប្រធានស្ដីទីប្រដាល់គុនខ្មែរ ព្រមានមិនចេញវិញ្ញាបនបត្រ​ជូនសិក្ខាកាមរៀន​មិនទៀងទាត់

2023/09/26 09:28:32 pm        718

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា បានរៀប​ចំវគ្គបណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេ​ស​គ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ គ្រាដែលឯកឧត្តម វ៉ា ស៊ិនភីរម្យ ប្រធា​ន​ស្តីទី​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ បានព្រមានមិនឲ្យគណៈគ្រប់គ្រងវគ្គ ចេញវិញ្ញាបន​បត្រ​ជូន​សិក្ខា​កាម​ណា ដែលមករៀនមិនទៀងទាត់ ឬឈប់ដោយគ្មានមូលហេតុត្រឹមត្រូវនោះទេ ។

ប្រធានសហព័ន្ធស្ដីទីសដែល បានចាត់ទុកវគ្គនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់​ធនធាន​មន្ដ្រី​បច្ចេក​ទេសបន្ដវេន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងគុណភាព សមត្ថភាព​មន្ត្រី​បច្ចេក​ទេសគ្រប់គ្រងការប្រកួត ឲ្យស្របតាមនិយាមបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានជាតិ និង​អន្តរជាតិ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដើម្បី​ជំរុ​ញ​ការ​អភិវឌ្ឍ​កីឡា​ប្រដាល់​គុន​ខ្មែរ​កាន់តែរីកចម្រើន ។

តាមរយៈនេះ ឯកឧត្តម វ៉ា ស៊ិនភីរម្យ បានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​សិក្សារៀនសូត្រជាមួយគ្រូឧទ្ទេសជំនាញ ពិសេសហាមអវត្តមានជាដាច់ខាត កំឡុង​ការ​សិក្សា​រយៈពេល ៥ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបង្រៀន និងទទួលចំណេះដឹង ។ ចំពោះ​សិក្ខាកាមណា អវត្តមាន ឬមករៀនមិនទៀងទាត់ ឯកឧត្តម​លើក​ទឹក​ចិត្ត​ឲ្យ​គណៈ​គ្រប់​គ្រង​វគ្គ មិនរៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនឡើយ ។

លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានេះ គឺមានរយៈពេល ៥​ថ្ងៃ​ ចាប់ពីថ្ងៃទី២៥-២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុប ៣៥នាក់ ក្នុង​នោះ​ក៏មានសិក្ខាកាមជាស្ដ្រីចូលរួមផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        41
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        65
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm