កីឡាករកូនកាត់ខ្មែរ-បារាំង Antoine បំបែកកំណត់ត្រាជាតិ ក្នុងព្រឹត្តិការណ៍ Asian Games

2023/09/26 10:21:32 pm        1.0 K

កីឡាករហែលទឹកកូនកាត់ខ្មែរ-បារាំង កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បាន​បំបែក​កំណត់​ត្រាជាតិ(National Record) លើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្របុរស បន្ទាប់​ពី​ប្រើ​ថិរវេលាត្រឹម ២៦.៧៧វិនាទី នៅក្នុងការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅ​ទីក្រុង Hangzhou ប្រទេសចិន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

យោងតាមគ្រូបង្វឹកលោក ហែមថុន ពន្លឺ បាន​បញ្ជាក់​ថា ​Antoine​ មិ​ន​បាន​ឡើង​វគ្គ​បន្ដ​ក្នុង​ព្រឹត្តិការណ៍​ប្រជុំ​ដោយកីឡាករជើងខ្លាំងនេះទេ ប៉ុន្ដែថិរវេលា ដែលរូប​គេ​ធ្វើ​បាន​លើ​វិញ្ញាសា​ហែល​ផ្ងារ ​៥០ម៉ែត្រ គឺប្រកៀកប្រកិតជាមួយបណ្ដាកីឡាករអាស៊ាន ហើយបើធៀបនឹងលទ្ធផលស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករជម្រើសជាតិកម្ពុជារូបនេះ ឈរលំដាប់លេខរៀងទី៦ ។

គ្រូបង្វឹកដដែលរំលឹកថា កាលពីស៊ីហ្គេម លើកទី៣២ ក្នុងវិញ្ញាសាដូចគ្នា កីឡាករកូនកាត់ខ្មែរ-បារាំង​រូបនេះ ប្រើថិរវេលា ២៦.៩៦វិនាទី តែពេលនេះ គេប្រើថិរវេលាត្រឹម ២៦.៧៧វិនាទីប៉ុណ្ណោះ ដែលនាំឲ្យគេបានបំបែកកំណត់ត្រាចាស់របស់ខ្លួន ពិសេស Antoine បានបំបែកកំណត់ត្រាជាតិ ដោយបានក្លាយជាកីឡាករកម្ពុជាដំបូង ដែលប្រើថិរវេលាតិចជាងគេទៀតផង ។

ដំណាលគ្នានឹងការបំបែកកំណត់ត្រាជាតិលើវិញ្ញាហែលផ្ងារ ៥០ម៉ែត្រ កីឡាករ កូសុងដឹ ឡា​ប៉ារង់​អង់ត្វ័ន​ម៉ាកាំងក្ដូឌ ដដែល ក៏ធ្វើបានល្អលើវិញ្ញាសាហែល ៥០ម៉ែត្រសេរីផងដែរ ដោយប្រើថិរវេលា ២៤.៥៣វិនាទី ឈរលេខរៀងទី២ ក្នុងស៊េរី តែសោកស្ដាយគេមិនបានឈានទៅវគ្គបន្ដ ដោយសារ​ចាញ់​ប្រៀបគូប្រជែងនៅស៊េរីផ្សេងៗ ។

គួរដឹងថា កីឡាហែលទឹក បានបញ្ជូនកីឡាករ-កីឡាការិនី ៤រូបចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩​ នៅចិន តែមកទល់ពេលនេះ ពុំទាន់មានកីឡាករ ឬកីឡាការិនី​ណា​ឡើង​វគ្គ​បន្ដ​នោះ​ទេ ​ហើយកីឡាករ ២រូប មានកីឡាករខ្មែរ-បារាំង  Antoine និងកីឡាករខ្មែរ-អាមេរិក មនត្រស ផាន​សុវណ្ណអារុន បានបញ្ចប់ភារកិច្ចរបស់ខ្លួន នៅសល់តែកីឡាការិនី សុខ វរល័ក្ខណ៍ និង​កីឡាកា​រិនី ឃឺន ច័ន្ទចរិយា ដែលត្រូវបន្ដប្រកួត ២វិញ្ញាសាចុងក្រោយ នាថ្ងៃទី២៧ ខែកញ្ញាស្អែក៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm