កីឡាកាយសម្ព័ន្ធបន្ដពង្រឹងគ្រូបង្វឹកតាមក្លិប ដើម្បីធានាបាននូវនិរន្ដរភាព​នៃការអភិវឌ្ឍ

2023/09/26 10:36:21 pm        566

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអាអេរ៉ូប៊ិកកម្រិត១ និងបោះជំរំ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងជំនាញគ្រូបង្វឹកតាមក្លិប និងធានាបាននូវនិរន្ដរភាពនៃការអភិវឌ្ឍ តាមរយៈការរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីបន្ដវេន ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានេះ មានសិក្ខាកាមចូលរួម ២២នាក់ ក្នុងនោះមានស្ដ្រី ៤នាក់ មកពី ៤រាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តក្រចេះ និងម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ។ លោកថា វគ្គនេះ ពិតជាមានសារៈសំខាន់ ដើម្បីបញ្ជ្រាបចំណេះដឹង បង្កើននូវសមត្ថភាពបច្ចេកទេសជូនដល់លោកគ្រូ-អ្នកគ្រូ តាមបណ្ដាក្លិបកីឡាកាយសម្ព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីវ័យក្មេង ដែលបានចូលរួមបោះជំរំ។

មន្ដ្រីជំនាញដដែលបន្ដថា ដោយសារគ្រូបង្វឹកតាមក្លិប នៃខេត្តមួយចំនួន នៅមានកម្រិត ដូច្នេះទើបសហព័ន្ធរៀបចំវគ្គនេះ ដោយអញ្ជើញគ្រូឧទ្ទេសកម្រិតអន្ដរជាតិពីរាជធានីភ្នំពេញ ដើម្បីចែករំលែកចំណេះដឹង និងពន្យល់ពីគន្លឹះសំខាន់ៗ ដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធឲ្យកាន់តែប្រសើរឡើង ស្របតាមនិយាមអន្ដរជាតិ ពិសេសដើម្បីចូលរួមផលិតធនធានកីឡាករ-កីឡាការិនីវ័យក្មេង ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជាផងដែរ ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        126
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        137
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm