ក.ប.ប នឹងអនុវត្តនីតិវិធីច្បាប់បិទស្ថានីយ-ដេប៉ូ លក់ប្រេងឥន្ធនៈដែលមិនស្មោះត្រង់

2023/09/26 10:53:34 pm        417

ភ្នំពេញ ៖ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា ចំពោះដេប៉ូប្រេងដែលត្រូវបានរកឃើញធ្វើអាជីវកម្មមិនអនុលោមទៅនឹងច្បាប់ និងត្រូវបានមន្រ្តី ក.ប.ប. អនុវត្តវិធានការពិន័យអន្តរការណ៍ទៅតាមប្រភេទ និងទំហំនៃបទល្មើសនីមួយៗ ករណីនៅតែមិនអនុវត្តតាមនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 

​ឯកឧត្តម ផាន អូន បានដឹងថា ចាប់ពីខែមករាដល់ដើមខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេសបានចំនួន ១ ០៦១ ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូចំនួន ២០៥ បានប្រកបអាជីវកម្មមិនស្មោះត្រង់ផ្នែកគុណភាព (សន្ទស្សន៍អុកតាន) និងបរិមាណ។

ឯកឧត្តម ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់បន្ថែមថា នៅពេលដែល ក.ប.ប ត្រួតពិនិត្យលើកទី១ ឃើះញថា ម្ចាស់ស្ថានីយឬដេប៉ូ ប្រព្រឹត្តខុសនឹងធ្វើការពិន័យទៅតាមច្បាប់។ បន្ទាប់មកទៀត បើនៅតែប្រព្រឹត្តខុសទៀត ឲនឹងធ្វើសំណើរទៅគណៈកម្មាធិការជាតិអ្នកប្រើប្រាស់ដើម្បីស្នើសុំបិទ ផ្អាក ឬដកអាជ្ញាប័ណ្ណជាបណ្តោះអាសន្នដែលសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យម្ចាស់ស្ថានីយ ឬដេប៉ូនោះធ្វើការកែប្រែ។

ប្រជាពលរដ្ឋប្រកបរបរផ្សេងគ្នា នៅរាជធានីភ្នំពេញ បានគាំទ្រ និងលើកឡើងថា រយៈពេលចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាបន្តបន្ទាប់ ដែលប្រែប្រួលតម្លៃប្រងឥន្ធនៈគឺយោងតាមទីផ្សារអន្តរជាតិ គ្រាដែលកម្ពុជា ជាប្រទេសនាំចូលប៉ុណ្ណោះ។ 

ក្នុងច្បាប់ស្តីពីការប្រកួតប្រជែង ចំពោះធុរជនដែលជាម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈ ក្នុងករណីរកឃើញថា មិនគោរពតាមច្បាប់ នឹងត្រូវរងការពិន័យ មានដូចជា៖ ពិន័យជាទឹកប្រាក់ចំនួនពី ១០ លាន ទៅ ២០លានរៀល , ពិន័យជាអន្តរកាល ឬអាចឈានទៅដល់ការស្នើរសុំបិទទីតាំងតែម្តង៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm