ខេត្ត​សៀមរាប​រក​ឃើញ​ពលរដ្ឋ​ ០៣​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ករណី​ឆ្លង​សរុប​ក្នុង​ខេត្ត​នេះ​ឡើង​ដល់​១២១​នាក់

2021/06/01 05:47:12 am        264

សៀមរាប៖ រដ្ឋបាលខេត្ត​សៀមរាប​ បាន​ប្រកាស​ថា រកឃើញ​ពលរដ្ឋ​ចំនួន ០៣​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​ មាន​ពលរដ្ឋ​ខ្មែរ​ ២​នាក់​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ផង​ដែរ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ថា ស្ត្រី​​ម្នាក់​អាយុ ៣២​ឆ្នាំ ដែល​មាន​អាសយដ្ឋាន​នៅ​ស្រុក​ក្រឡាញ់ និង​ម្នាក់​ទៀត​មាន​លំនៅឋាន​នៅ​ស្រុក​ពួក ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

ចំណែក​ឯ​បុរស​ម្នាក់​ទៀត​អាយុ ៤៣​ឆ្នាំ ដែល​ជា​អ្នក​ភូមិ​ទៅ​ពី​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​នោះ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​ទៀត​​ជា​ស្ត្រី​អាយុ ២៨​ឆ្នាំ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​។

គិត​ត្រឹម​ថ្ងៃ​នេះ ខេត្ត​សៀមរាប​រក​ឃើញ​មនុស្ស ១២១​នាក់​បាន​ឆ្លង​កូវីដ-១៩​នៅ​ក្នុង​ខេត្ត​នេះ ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​អ្នក​ជំងឺ​ចំនួន ៦៧​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ខណៈ​អ្នក​ជំងឺ​ចំនួន ៥៣​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅ​ឡើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm