ជប៉ុនអរគុណកម្ពុជា ដែលមិនបានហាមប្រាមការនាំចូលអាហារសមុទ្រពីជប៉ុនចូលកម្ពុជា

2023/09/27 12:27:11 am        127

ភ្នំពេញ ៖ ឯកឧត្តម អ៊ុអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះកម្ពុជាដែលមិនបានហាមប្រាម ឬ រឹតបន្តឹងការនាំចូលអាហារសមុទ្រពីជប៉ុន និងមិនបានបង្ហាញសកម្មភាពប្រឆាំងណាមួយ ជុំវិញការបញ្ចេញទឹកពីរោងចក្រហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។​

តាមរយៈកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន» ក្នុងអំឡុងខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេ សទាំង២ ដែលក្លឹបអ្នកការសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំឡើងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឆ្លៀតឱកាសលើកឡើងពីបញ្ហាដែលជប៉ុនកំពុងប្រឈមនៅពេលនេះ ជុំវិញការប្រឆាំង និងរិះគន់ ការបញ្ចេញសំណល់ទឹកដែលបានធ្វើប្រ ព្រឹត្តកម្មរួចពីរោងចក្រអគ្គិសនីហ្វូគូស៊ីម៉ា ទៅក្នុងសមុទ្រ ដែលធ្វើអោយប្រទេសមួយចំនួនបានដាក់ការហាមប្រាម និងរឹតបន្តឹងការនាំចូលអារហារសមុទ្រពីប្រទេសជប៉ុន ។ ឯកឧត្តមបានអរគុណយ៉ាងខ្លាំងដល់កម្ពុជាដែលមិនបានដាក់បម្រាមទាំងនោះ រឺបង្ហាញសកម្មភាពប្រឆាំងណាមួយមកលើប្រទេសជប៉ុ ន។ ទង្វើទាំងនេះឆ្លុះបញ្ចាំងពីគោលជំហរអព្យាក្រឹតរបស់កម្ពុជា និងមិត្តភាពដ៍ពិតប្រាកដ ដែលកម្ពុជាមានចំពោះជប៉ុន។ ថ្នាក់ដឹកនាំ និងប្រជាជនជប៉ុនពិតជារីករាយ និងអរគុណកម្ពុជាយ៉ាងខ្លាំង។

ឯកឧត្ដមឯកអគ្គរាជទូតបន្តថា ជប៉ុនមិនបានទាមទារអោយកម្ពុជាប្រកាន់ជំហរទៅខាងណានោះទេ ព្រោះគោលការណ៍អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ គឺមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចហើយ វាជាអ្វីដែលជប៉ុនត្រូវគោរព ។

​កន្លងមកមានប្រទេសមួយចំនួនបានហាមប្រាម និងរឹតបន្តឹងការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន ដោយហេតុផលថា ទឹកដែលបញ្ចេញពីរោងចក្រហ្វូគូស៊ីម៉ា ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិកាលឆ្នាំ២០១១ នៅមានសល់សារជាតិវិទ្យុសកម្ម ដែលអាចបង្កអោយប៉ះពាល់ដល់ជីវៈចម្រុះក្នុងសមុទ្រ និងបរិស្ថាន។ ក្រោយមានបម្រាម និងរឹតបន្តឹងពីបណ្ដាប្រទេសមួយចំនួនទាំងនោះ នាយក រដ្ឋមន្ត្រីជប៉ុនឯកឧត្ដម Fumio Kishida ក៏បានទៅពិនិត្យទីតាំងលក់ផលនេសាទ និងបានបរិភោគអាហា រដែលចម្អិនពីផលនេសាទនៅទីនោះ នៅចំពោះមុខសាធារណជន និងអ្នកសារព័ត៌មាន ដើម្បីបញ្ជាក់ពី សុវត្ថិភាពអាហារចំណី ដែលបានមកពីផលសមុទ្ទទាំងនោះផងដែរ៕


អត្ថបទ ៖ គន្ធា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm