Zidane ប្រាប់​អ្នកគាំទ្រ Real Madrid ថា ​ក្លិប​លែង​មាន​ជំនឿ​ចិត្ត​លើ​រូបលោក​ទើប​សម្រេច​​ចាកចេញ​

2021/06/01 11:06:55 am        133

​បាល់ទាត់៖ ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​លោក Zinedine Zidane បាន​និយាយ​ថា​ ការ​សំរេចចិត្ត​ដើរ​ចេញ​ពី​តំណែង​ដឹកនាំ Real Madrid គឺ​ដោយសារ​ក្លិប​លែង​មាន​ជំនឿ​ចិត្ត​លើ​រូបលោក​ទៀតហើយ​។ ​នេះ​ជា​សារ​ដែល​អតីត​អ្នកចាត់ការ​ដែល​ដឹកនាំ Real Madrid ឈ្នះ​ជើងឯក UEFA Champions League ៣​លើក​រូប​នេះ​ប្រាប់​ទៅកាន់​អ្នកគាំទ្រ​។

​​លោក Zinedine Zidane បាន​សំរេច​ចិត្ត​ចាក​ចេញពី​តំណែង​ដឹកនាំ Real Madrid ជា​លើក​ទី២ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា​កន្លងមក បន្ទាប់ពី Real Madrid មិន​ឈ្នះ​ពាន​សោះ​ក្នុង​រដូវ​កាល​។ ​បុរស​វ័យ ៤៨ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា លោក​ហត់នឿយ​នឹង​ការដឹកនាំ ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ដឹកនាំ​ក្រុម​លំដាប់​កំពូល​ដូចជា Real Madrid នៅ​ពេល​ដែល​យើង​មិន​ឈ្នះ​អ្វី​សោះ យើង​ត្រូវ​ដើរចេញ​នោះ​។ ​​យ៉ាង​ណាក្តី​លោក Zinedine Zidane មាន​ប្រវត្តិ​ដឹកនាំ Real Madrid ជោគជ័យ​មិន​នឹកស្មាន​ដល់​ឡើយ​ក្នុង​ ១​ទសវត្សរ៍​ចុងក្រោយ​នេះ ​ដោយ​លោក​បាន​កាន់​តំណែង​លើកដំបូង​នៅ​ឆ្នាំ​២០១៦ ដល់ ២០១៨ ដោយ​ឈ្នះ​ជើងឯក UEFA Champions League ៣រដូវ​កាល​ជាប់​គ្នា និង​ឈ្នះ​ជើងឯក La Liga ម្តង​។

​​ការ​វិល​មកវិញ​នៅ​ឆ្នាំ​២០១៩ Zidane បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​នៅ​រដូវ​កាល​មុន​។ ​Zidane បាន​និយាយ​ចុងក្រោយ​ថា ​រយៈពេល ២០ឆ្នាំនៅ Real Madrid ទាំង​ពេល​ជា​កីឡាករ និង​អ្នកចាត់ការ​ពិតជារឿង​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត បន្ទាប់ពី​ឆ្លងកាត់​នូវ​ជោគជ័យ​សន្ធឹកសន្ធាប់​ជាមួយគ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm