ជប៉ុននឹងអភិវឌ្ឍកំពង់ផែព្រះសីហនុរបស់កម្ពុជា ទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍

2023/09/27 12:38:45 am        531

ភ្នំពេញ ៖ តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់ពីឯកឧត្តម អ៊ុអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។​

អំឡុងពេលកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន»សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា ជប៉ុននឹងបន្តជួយដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុបន្តទៀត។ 

ឯកឧត្ដមបន្តថា ជប៉ុននឹងផ្ដល់ទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន។គម្រោងនេះនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។

សម្រាប់ដំណាក់កាលបន្តទៀត គឺនឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបានច្រើនថែមទៀត ជារួមគឺអាចពង្រីកបន្ថែម ៩ទីតាំងទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជា តិកម្ពុជា ទៅជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅត្រឹមឆ្នាំ២០២៨។ 

​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងគមនាគមន៍ផ្លូវទឹក វិនិយោគ ការដោះដូរទំនិញ ដឹកជញ្ជូនឆាប់រហ័ស និងចំណាយតិច ។ ក្រោយបញ្ចប់ការសាងសង់កំពង់ផែអន្តរជាតិមួយនេះ នឹងអនុញ្ញាតឱ្យនាវាទំហំធំៗប្រមាណ ៩៣%អាចចូលចតបាន៕

អត្ថបទ៖​គន្ធា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        76
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        70
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm