
នៅតាមផ្លូវដ៏មមាញឹកជាប់នឹងអតីតមណ្ឌលកុមារកំពា្រ ប្រជាពលរដ្ឋអ៊ីរ៉ាក់មួយក្រុម បានជួបជុំគ្នានៅពីក្រោយបញ្ជរ លក់ទំនិញជាច្រើនមុខ ចាប់ពីនំសាន់វិច រហូតដល់គំនូរ ។
នេះគឺជាផ្នែកមួយនៃគម្រោង “ច្រកទ្វារក្រុងបាដាដ” គឺជាបណ្តើមគំនិតមួយដែលសង្ឃឹមថានឹងជួយកុមារកំព្រា និងអ្នកដែលធ្លាប់រស់នៅក្នុងមណ្ឌលកុមារកំពា្រនៅជុំវិញក្រុងបាដាដ អាចពឹងពាក់ខ្លួនឯងបាន ។
លោក Baba Hisham គឺជាប្រធានគ្រប់គ្រងអង្គការមូលនិធិផ្ទះគំនិតឆ្នៃប្រឌិតអ៊ីរ៉ាក់ ដែលគ្រប់គ្រងគម្រោងមួយនេះ និយាយថា គោលបំណងរបស់វា គឺបង្កើតការងារសម្រាប់មនុស្សក្មេងៗ ជាពិសេសអ្នកដែលទើបបញ្ចប់ការសិក្សានៅមណ្ឌលកុមារកំពា្ររដ្ឋាភិបាល និងមណ្ឌលកុមារកំពា្ររបស់ពួកយើងផ្ទាល់ ដើម្បីឲ្យពួកគេមិនបាចរង់ចាំការការតែងតាំងការងារ និងទទួលបានប្រាក់សោធន៍និវត្តន៍នោះទេ ។
គួរឲ្យដឹងថា អង្គការមូលនិធិផ្ទះគំនិតឆ្នៃប្រឌិតអ៊ីរ៉ាក់ គឺជាអង្គការក្រៅរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដោយមានគោលដៅផ្តល់ទីជម្រកដល់កុមារគ្មានផ្ទះសម្បែងរស់នៅ និងកុមារកំព្រានៅទូទាំងទីក្រុងបាដាដ ។
លោក Samir Hamden ដែលបានចូលរួមនៅក្នុងគម្រោងនេះ និយាយថា ការងារនេះ តំណាងឲ្យក្តីសង្ឃឹមក្លាយជាការពិតសម្រាប់ខ្ញុំ ។ អស់រយៈពេល ១២ឆ្នាំកន្លងមកនេះ លោក Baba Hisham ដែលជាស្ថាបនិកបង្កើតអង្គការមូលនិធិផ្ទះគំនិតឆ្នៃប្រឌិតអ៊ីរ៉ាក់ គឺជាមនុស្សដែលខ្ញុំត្រូវការ ហើយគាត់បានចិញ្ចឹមខ្ញុំ និងធ្វើការជាមួយខ្ញុំ ផ្តល់កន្លែងឲ្យប្អូនរបស់ខ្ញុំស្នាក់នៅ គាត់ពិតជាមនុស្សល្អខ្លាំងណាស់៕