ក្រសួង និងភាគីពាក់ព័ន្ធជួបពិភាក្សា ដើម្បីទាក់ទាញទេសចរមកកម្សាន្តនៅកម្ពុជា

2023/09/27 02:14:33 am        407

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទ ទួលជួបសំណេះសំណាលការងារជាមួយបណ្តាសមាគមន៍ និងប្រតិបត្តិករទេសចរណ៍នានា ក្នុងវិស័យឯកជន ដើម្បីលើកយកបញ្ហាគន្លឹះ រួមគ្នាដោះស្រាយ សហការផ្តល់សេវាទេសចរណ៍ល្អ និងផ្សព្វផ្សាយកម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍មួយសំខាន់របស់ពិភពលោក។.............................

ក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នក្រសួងទេសចរណ៍ បាននិងកំពុងគិតគូរអនុវត្តន៍ការងារស្នូលធំៗបី រួមមាន៖ ទី១.បង្កើតផលិតផលទេសចរណ៍, ទី២.ជំរុញបង្កើនឧស្សាហកម្មទេ សចរណ៍ដែលមានកម្រិតស្តង់ដាខ្ពស់, ទី៣.ខិតខំផ្សព្វផ្សាយទីផ្សារទេសចរណ៍ ដែលការងារស្នូលទាំងអស់នោះ គឺទាមទារឲ្យភាគីពាក់ព័ន្ធ សមាគមន៍ទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ចូលរួ មសហការរៀបចំ ដើម្បីធានាបាននូវកិច្ចសហការផ្តល់សេវាល្អ មានគុណភាព សុវត្ថិភាព និងភាពទាក់ទាញ ខណៈចាប់ពីខែតុលានេះទៅ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានកំណើនឡើងជាបន្តបន្ទាប់ ហើយនឹងយកឱកាសនោះបង្កើនផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍កម្ពុជាឲ្យកាន់តែទាក់ទាញថែមទៀត។

លោក លូ ម៉េង ប្រធានសហភាពសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងក្នុងជំនួបនោះថា រៀងរា ល់ខែ បណ្តាសមាគមទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ គឺតែងតែបានពិភាក្សាជជែកគ្នាជាប់ប្រចាំ ហើយតាមការប្តេជ្ញាចិត្ត គឺយើងនឹងសហការរៀបចំផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងរៀបចំនាំភ្ញៀវទេ សចរអន្តរជាតិមកទស្សនា ស្នាក់នៅកម្ពុជាឲ្យបានពី៧ថ្ងៃទៅ១៤ថ្ងៃ។

ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច ហៅកាត់(PATA) ប្រចាំកម្ពុជា ក៏បានថ្លែងដែរថា បច្ចុប្បន្នសមាគមមានបណ្តាញដៃគូប្រមាណជាង៤០ប្រទេស ហើយយើងក៏បានជំរុញការផ្សព្វផ្សាយទីផ្សារគោលដៅ ហើយក៏បានត្រៀមខ្លួនផ្សព្វផ្សាយទីផ្សារគោលដៅទេសចរ ណ៍ ផ្តល់បទពិសោធន៍ និងដំណោះស្រាយល្អៗ ដើម្បីឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អបំផុ តមួយរបស់ពិភពលោក ស្របតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ​អត្ថបទ ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        66
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm