សម្តេច ឃួន សុដារី ស្នើឯកអគ្គរាជទូតអង់គ្លេសបន្តលើកកម្ពស់ពាណិជ្ជកម្ម និងទំនាក់ទំនងទ្វេភាគី

2023/09/27 06:17:09 pm        110

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា បន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសឱ្យកាន់តែកើនឡើង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានរឹងមាំ ​និងគ្រប់ជ្រុងជ្រោយ។ នេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី ​បានអនុញ្ញាត ​និងទទួលជួបពិភាក្សា​ការងារ​ជាមួយ ​ឯកឧត្តម Dominic Williams ​នៅព្រឹកថ្ងៃទី២៧ ​ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅ​វិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាអធិបតី បានគូសបញ្ជាក់ថា ​ការចូលរួមចំណែករបស់ភាគី​អង់គ្លេស ​ជាផ្នែកសំខាន់នៅក្នុងការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការធ្វើ​ឱ្យ​សម្រេចបាននូវផែនការអភិវឌ្ឍរបស់កម្ពុជា ដែលនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត​ខ្ពស់នៅឆ្នាំ២០៣០ ​និងប្រទេសមានប្រាក់ចំណូលខ្ពស់​នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី ​បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង​ប្រជាជនអង់គ្លេសដែល​បានជួយ​គំាទ្រ​ដល់ការអភិវឌ្ឍនៅកម្ពុជាតំាងពីដើមរហូតមក ​ដូចជាវិស័យសង្គម ​សេដ្ឋកិច្ច ​ការកំចាត់មីន សាលាក្តីខ្មែរក្រហម ​និងជាពិសេសការផ្តល់​អាហារូបករណ៍​ដល់សិស្ស និស្សិត និងមន្រ្តីរាជការ​កម្ពុជា​បានទៅសិក្សានៅចក្រភពអង់គ្លេស។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានស្វាគមន៍​ការបើកសាកលវិទ្យាល័យរបស់​ប្រទេសអង់គ្លេស​នៅភ្នំពេញ ដែលជាផ្នែកសំខាន់ក្នុងការរួមចំណែក​កសាងធនធានមនុស្សនៅកម្ពុជា។

សម្តេច បានគូសបញ្ជាក់ថា មានយុវជនកម្ពុជាជាច្រើនមានក្តីប្រាថ្នាចង់ទៅសិក្សា​នៅប្រទេស​អង់គ្លេស ប៉ុន្តែនៅពេលនេះ​អង់គ្លេស​បានបើកសាកលវិទ្យាល័យនៅកម្ពុជា ដូចនេះពួកគេនឹង​សម្រេច​បាននូវក្តីប្រាថ្នា​របស់ខ្លួន។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្នើសុំឯកឧត្តមឯកអគ្គរាជទូតជួយ​ជំរុញ​ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានកាន់តែប្រសើរ ​និងសកម្មថែមទៀត នៅក្នុង​នោះ​មាន​ការលើក​កម្ពស់សមត្ថភាព​ និងភាពអង់អាចរបស់ស្រ្តី ​ការចូលរួមបណ្តុះបណ្តាល​ធនធានមនុស្ស ​លើកកម្ពស់សមត្ថភាព​មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា​ក្នុងការផ្តល់សេវា​ជូនតំណាង​រាស្រ្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងការធ្វើទំនើបកម្ម ដោយប្រែក្លាយរដ្ឋសភាទៅ​ជាសភាអេឡិចត្រូនិច “E-parliament” ជាដើម។

សម្តេចរដ្ឋសភាធិបតី ​និងឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងក្តីពេញចិត្តចំពោះវឌ្ឍនភាព​ដ៏ប្រសើរនៃចំណងការទូតប្រទេសទំាងពីរ​ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់ ដែលបានឈាន​ដល់ខួបលើកទី៧០នៅឆ្នាំនេះ ជាសក្ខីភាពមួយ ​ឆ្លុះបញ្ចាំង​ពីភាពស្ថិតស្ថេរនៃទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ។ កាលពីឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​និងអង់គ្លេស ឈានដល់ចំនួនប្រមាណជិត ១ពាន់លានដុល្លារអាមេរិក។

ឯកឧត្តម Dominic Williams ​បាន​គំាទ្រ​ប្រសាសន៍​លើកឡើង​របស់​សម្តេចរដ្ឋសភាធិបតី និងបាន​ថ្លែងអំណរគុណ​ដែលសម្តេចរដ្ឋសភាធិបតី បានចំណាយពេលវេលាទទួលជួប​ពិភាក្សាការងារ​ជាមួយ​ឯកឧត្តមនាពេលនេះ។

ឯកឧត្តម ឯកអគ្គរាជទូតបានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភា​បោះឆ្នោត​ជាប្រធានរដ្ឋសភា ជាស្រ្តីដំបូងនៅកម្ពុជា​ ទទួលតំណែងដ៏សំខាន់នេះ។ ​ឯកឧត្តម Dominic Williams ​បញ្ជាក់ថា ​សម្តេចរដ្ឋសភាធិបតី ​ជាគំរូសម្រាប់កុមារី ​និងស្រ្តីនៅកម្ពុជា។

នៅក្នុងឱកាសនេះដែរ ​ឯកឧត្តម ឯកអគ្គរាជទូត​ បានជម្រាបជូនសម្តេច​ប្រធានរដ្ឋសភា ពី​គម្រោង​ជាច្រើន ដែលប្រទេសអង់គ្លេសនឹងជួយដល់កម្ពុជា ​មានទំាងវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាល​ធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ​ជាពិសេសអង់គ្លេស​នឹងបន្តជួយបោសសម្អាតមីន​នៅកម្ពុជា​រហូតដល់ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm