សារព័ត៌មានជប៉ុន NHK កោតសសើរពីការរីកចម្រើនប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា

2023/09/27 06:35:49 pm        280

ភ្នំពេញ៖ ស្ថាប័នព័ត៌មានដ៏ធំមួយរបស់ប្រទេសជប៉ុន NHK WORLD-JAPAN បានរៀបចំអត្ថបទវិភាគយ៉ាងស៊ីជម្រៅមួយស្តីពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានរំលេចពីឆន្ទៈដ៏មោះមុត របស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

សារព័ត៌មាន NHK បានជួបសម្ភាសលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ និងបានធ្វើសេចក្តីរាយការណ៍ថា លោកជំទាវមានភាព​ប៉ិនប្រសប់​ក្នុង​ការគ្រប់គ្រង​នយោបាយ​រូបិយវត្ថុ និងជាអ្នកត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងការបង្កើត​ឧបករណ៍​ហិរញ្ញវត្ថុនានា ដោយប្រើប្រាស់​បច្ចេកវិទ្យាទំនើប។ ជាក់ស្តែង លោកជំទាវ ជា សិរី បានសហការជាមួយក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុជប៉ុន Soramitsu ដើម្បីបង្កើតប្រព័ន្ធទូទាត់បាគង ​និងបានដាក់ឱ្យដំណើរការដោយ​ជោគជ័យ​នៅឆ្នាំ ២០២០ ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ី​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន ។

ប្រព័ន្ធបាគងនេះបានជួយសម្រួលដល់ការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារមួយទៀត​ដោយងាយស្រួល ​ឆាប់រហ័ស និងសុវត្ថិភាព ​ដែលបានសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការទូទាត់​នានាក្នុងប្រតិបត្តិការអាជីវកម្មរបស់ប្រជាជនទាំងក្នុងទីក្រុង និងតំបន់ជនបទ។

សារព័ត៌មាន NHK ក៏បានសម្ភាស​ជាមួយប្រជាពលរដ្ឋកម្ពុជាជាច្រើន​នៅតាមតំបន់ផ្សេងៗគ្នា ជាពិសេសតំបន់ដាច់ស្រយាល​ដែលមិនទទួលបានសេវាហិរញ្ញវត្ថុផ្លូវការពីមុនមក។ ប្រជាកសិករ អាជីវករតាមផ្សារ និងអ្នកលក់ដូរតូបតូចៗ ​បានស្គាល់ពីប្រព័ន្ធបាគង និងព្យាយាមប្រើប្រាស់​ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលនេះ ដោយសារតែប្រព័ន្ធនេះបានបង្កភាពងាយស្រួល​ដល់ការធ្វើ​អាជីវកម្មរបស់ពួកគេ ចំណេញពេលវេលា ​និងសុវត្ថិភាព។

ជារួម សារព័ត៌មានជប៉ុន NHK​ បានកោតសសើរពីការរីកចម្រើនយ៉ាង​ឆាប់រហ័សនៃប្រព័ន្ធទូទាត់​សងប្រាក់ឌីជីថលនៅកម្ពុជា ​និងចក្ខុវិស័យការងារច្បាស់លាស់​របស់លោកជំទាវ ជា សិរី ក្នុងការ​អភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ​និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ​ការវិវត្តនេះ បានធ្វើឱ្យការ​រស់នៅ​របស់ប្រជាជនមានភាពងាយស្រួល ​និង​សម្រួល​ដល់ការធ្វើអាជីវកម្ម​ ​និងការអភិវឌ្ឍសេដ្ឋកិច្ច​ប្រកបដោយ​បរិយាបន្ន និងប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        349
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        373
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        470

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm