Real Madrid គ្រោងយក Xabi Alonso ពី Leverkusen មកជំនួស Carlo Ancelotti

2023/09/27 06:52:37 pm        104

អតីតខ្សែបម្រើអេស្ប៉ាញ Xabi Alonso នឹងក្លាយជាអ្នកចាត់ការ Real Madrid រដូវកាល​ក្រោយ​ជំនួស​លោក Carlo Ancelotti នេះបើតាម​ការ​ចុះផ្សាយ​ជា​ច្រើន​លើ​ទំព័រ​សារព័ត៌មាន​កីឡាធំ​នៅ​អឺរ៉ុប។

អតីតខ្សែបម្រើ Liverpool រូបនេះ​ទើប​ទទួល​បាន​តំណែង​ជា​អ្នក​ចាត់​ការ​នៅ​ក្របខ​ណ្ឌ​កំពូល​មិនទាន់​បាន​មួយឆ្នាំនៅឡើយ បន្ទាប់ពីត្រូវបានតែងតាំងឱ្យដឹកនាំក្លិបអាល្លឺម៉ង់ Bayer Leverkusen កាលពីខែតុលារដូវកាលមុន ក្រោយចាកចេញពីការដឹកនាំក្រុម Real Sociedad B រយៈពេល ៣ ឆ្នាំ។

សារព័ត៌មានអេស្ប៉ាញ Marca បានឱ្យដឹងថា Real Madrid បានចាត់ទុក Xabi Alonso គឺ​ជា​ជម្រើស​ដំបូងដែលនឹងមកជំនួសតំណែងលោក Carlo Ancelotti ដែលនឹង​អាច​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីលនៅឆ្នាំក្រោយ។

បុរសវ័យ ៤១ ឆ្នាំ Xabi Alonso បានក្លាយជាបេក្ខភាពឈានមុខគេ បន្ទាប់​ពី​ការ​ចាប់​ផ្តើម​រដូវកាល​ដ៏អស្ចារ្យរបស់ Bayer Leverkusen រដូវកាលនេះតាមរយៈជ័យជំនះ ៤ ប្រកួតស្មើ ១ ប្រកួត​មាន ១៣ ពិន្ទុស្មើគ្នាជាមួយ Bayern Munich។

ជាងនេះទៅទៀត Alonso ដែលទទួលតំណែងពីលោក Gerardo Seoane នៅខែ​តុលា​ឆ្នាំ​មុន​នោះ​ គឺចំពេលដែល Leverkusen ឈរបាតតារាង និងជួយឱ្យ Leverkusen បញ្ចប់​រដូវ​កាល​មុន​នៅ​ចំណាត់​ថ្នាក់លេខ ៦ រដូវកាលមុន និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ​ទៀតផង៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        50
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        91
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm