កម្មករកាត់ដេររំពឹងខ្ពស់ពីការកើនឡើងប្រាក់ឈ្នួលអប្បបរមា ខណៈកិច្ចចរចា នឹងបិទបញ្ចប់ថ្ងៃស្អែកនេះ

2023/09/27 07:00:57 pm        205

ភ្នំពេញ៖ ក្រុមកម្មករ កម្មករិនីរោងចក្រកាត់ដេរ បានបង្ហាញទឹកមុខរីករាយ ចំពោះដំណឹងថា ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៤ នឹងត្រូវដំឡើងបានថែមទៀត ខណៈក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួលអប្បបរមា​ នឹងបិទបញ្ចប់កិច្ចប្រជុំ​ចរចា​នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។

ក្រុមកម្មកររោងចក្រកាត់​សំលៀកបំពាក់ សៅឡេន ​ស្ថិតនៅតំបន់វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​បានប្រាប់តាមរយៈបទសម្ភាស​ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ​ស្រដៀងគ្នាថា ​ប្រាក់ឈ្នួលអប្បបរមាថ្មី​សម្រាប់ឆ្នាំ​ក្រោយ​នេះ ​ទោះបីជាមិន​អាច​ដំឡើងបានសមបំណង ​ឬច្រើនដូចឆ្នាំ​កន្លងទៅក្តី ​ប៉ុន្តែអាច​និយាយបានថា ពិតជា​អស្ចារ្យ​ណាស់​ជាពិសេសក្នុងពេលដែលសកលលោកកំពុងជួបប្រទះបញ្ហាវិបត្តិសេដ្ឋកិច្ច ហើយកម្ពុជា​នៅតែអាចបន្តដំឡើងប្រាក់​ឈ្នួលដល់កម្មករ។

កម្មករ​កម្មករិនី​សង្ឃឹម​ទៀតថា ​តាមរយៈការដឹកនាំដោយសម្ដេចធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា អាណត្តិទី៧នេះ នឹងជួយឲ្យកម្មករទាំងអស់ ​មានការងារធ្វើច្រើន ប្រាក់​ខែខ្ពស់ និងការរស់នៅប្រកបដោយភាព​សម្បូរ​សប្បាយ​ក្រោមម្លប់​សន្តិភាពទៅមុខបន្តទៀត។

លទ្ធផលចុងក្រោយនៃកិច្ចប្រជុំ​ចរចា​ប្រាក់ឈ្នួល​អប្បបរ​មាកម្មករ​និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង​ និងផលិតផលិតផលធ្វើដំណើរ និងកាបូប ​កាលពីថ្ងៃទី១៨ ខែកញ្ញា ​ឆ្នាំ២០២៣ ភាគីសហជីព​បាន​កំណត់តួលេខ២ផ្សេងគ្នា​ គឺ​ចំនួន ២០៤ ​ដុល្លារ​ និង២១៣ដុល្លារ ដើម្បីស្នើសុំ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិតសម្រាប់ឆ្នាំ២០២៤​ ខណៈភាគី​និយោជកកំណត់ ២០១,៥ដុល្លារ​ និង​ភាគី​រដ្ឋាភិបាល ​កំណត់​តួលេខចំនួន ​២០២ដុល្លារ។

សូមបញ្ជាក់ថា​ គិតក្នុងឆ្នាំ២០២៣នេះ ​កម្មករនិយោជិត​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០០ដុល្លារ​ ក្នុង១ខែៗ៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm