មេដឹកនាំចិន កូរ៉េខាងត្បូង និងជប៉ុន នឹងបើកកិច្ចប្រជុំកំពូលលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក

2023/09/27 07:24:48 pm        85

ប្រទេសចិន និយាយកាលពីថ្ងៃអង្គារថា ខ្លួនបានព្រមព្រៀងជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបើកកិច្ចប្រជុំកំពូល រវាងមេដឹកនាំប្រទេសទាំងបីខណៈអាចធ្វើទៅបាន បន្ទាប់ពីជំនួបដ៏កម្ររវាងអ្នកការទូតជាន់ខ្ពស់ នៅក្នុងទីក្រុងសេអ៊ូល។

កិច្ចពិភាក្សាបីភាគី ដែលត្រូវបានចូលរួមដោយអនុរដ្ឋមន្ត្រី និងឧបការីរដ្ឋមន្ត្រីមកពីប្រទេសទាំងបី ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយក្តីបារម្ភរបស់ទីក្រុងប៉េកាំងជុំវិញទំនាក់ទំនងសន្តិសុខស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល។ ទីក្រុងប៉េកាំង បានចាត់ទុកវាថាជាកិច្ចពិភាក្សាស៊ីជម្រៅ លើការជំរុញស្ថិរភាពដោយការចាប់ផ្តើមជាថ្មីកិច្ចសហប្រតិបត្តិការ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បាននិយាយថា វាត្រូវបានយល់ស្របថាការអនុវត្តន៍កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងស្ថិតក្នុងផលប្រយោជន៍រួមរបស់ភាគីទាំងបី។

លោក Wang និយាយថា ប្រទេសទាំងបី បានព្រមព្រៀងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងជំរុញការបើកកិច្ចប្រជុំមេដឹកនាំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលវេលាសមស្របណាមួយ ដល់ប្រទេសទាំងបី។ កិច្ចប្រជុំកំពូលបែបនេះចុងក្រោយ បានកើតឡើងនៅក្នុងឆ្នាំ២០១៩។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបីមានតួនាទីយ៉ាងសំខាន់មិនត្រឹមតែនៅក្នុងអាស៊ីឦសានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងសន្តិភាព ស្ថិរភាព វិបុលភាពរបស់ពិភពលោកផងដែរ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        46
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        108
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm