សមត្ថកិច្ច​ បើក​កិច្ចស្រាវជ្រាវ​​​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ជនបរទេស​ចំនួន៦​នាក់​​ រឹបអូស​គ្រឿងញៀន​ជាង១០០​គីឡូក្រាម​

2021/06/01 01:06:07 pm        391

ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ ជនបរទេស​ចំនួន ៦​នាក់​ក្នុង​បទល្មើស ​ ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជាង១០០​ គីឡូក្រាម​។

អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ​នាយ​ឧត្ដម​សេនិយ៍ ​ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់របស់ ​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ​នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

នៅ​ថ្ងៃទី ២៨-២៩-៣០ ខែឧសភា ឆ្នាំ​២០២១ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​បាន​ចាត់តាំង​ក្រុម​ជំនាញ ដឹកនាំ​សហការ​ស្រាវជ្រាវ​បង្ក្រាប​ដោយមាន​ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សារី​ បុត្រ​សត្យា នាយករង​មន្ទីរ ​លោក​ឧត្ដម​សេនិយ៍​ទោ ​ឈឿន សុចិ​ត្ត ស្នងការ និង​លោក គង់ ​ស៊ីដន ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី គល់ យី​ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ ការដឹកនាំ ​ សម្របសម្រួល​ពី​លោក សេង រិទ្ធី ​ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ​និង​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញា​រង ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​ន​ដំណើរការ ស៊ើប​អង្កេត​ស្រាវជ្រាវបង្ក្រាប​។

លទ្ធផល ៖ ឃាត់ខ្លួន និង​ឆែកឆេរ​ទីតាំង ៤​កន្លែង​នៅ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ នៅ ខ័ណ្ឌ​ច្បារ អំពៅ​១​កន្លែង ​និង​៣​កន្លែង​នៅ ខ័​ណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ។

​សមត្ថកិច្ច​​​ឃាត់ខ្លួន​ ៖ ជនសង្ស័យចំនួន​ ៦នាក់ ភេទ​ប្រុស (​វៀតណាម ១​នាក់ និងចិន៥​នាក់​)។

1. ឈ្មោះ ង្វៀន យ៉ាំង​យិន​(Nguyen Van Vinh) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម

2. ឈ្មោះ LIANG LI HUA ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន​។​

3. ឈ្មោះ QIU QING WEI ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន ។​

4. ឈ្មោះ CHEN ZHI QIANG ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន សញ្ជាតិ កាណាដា ។​

5. ឈ្មោះ CHEN SHEN TANG ភេទ​ប្រុស កើត​ថ្ងៃទី29/03/1964 ជនជាតិ ចិន ។​

6.ឈ្មោះ LI YI ភេទ​ប្រុសកើត​ថ្ងៃទី 27/10/1997 ជនជាតិ ចិន ។

ចាប់យក​វត្ថុតាង​គ្រឿងញៀន ៖

1. អិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​: ៩៤ គ​.​ក្រ ៣១២​ក្រ​.៨៨ ក្រាម

2. មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៤២.៨៥ ក្រាម​

3. សារធាតុ​ផ្សំ​(P2P)​ទម្ងន់ ១០​គ​.​ក្រ ៥១៩​ក្រ​.៨៨​។​

​រឹបអូស​ សម្ភារៈ​វត្ថុ តាង ៖

1. សម្ភារៈ សំរាប់​កែច្នៃ វេច​ខ្ចប់ ជញ្ជីង​ថ្លឹង មួយ​ចំនួនធំ​។​

2. រថយន្ត ២​គ្រឿង​។​

3. អាវុធខ្លី ២​ដើម​( ម៉ាក​CF98-9 បង់ ២ គ្រាប់​ចំនួន ១៥​គ្រាប់ និង ម៉ាក P0220 បង់ ២ និង​គ្រាប់​ចំនួន ៧​គ្រាប់​) ។​

4. អាវុធ​ខ្លី​(​កែច្នៃ​) ២​ដើម

5. ខ្នោះដៃ ២​គូរ ទូរស័ព្ទដៃ ២​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ចាប់​យក​ខាងលើ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល​ដើម្បី​ចាត់ការ​តាមច្បាប់​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm