Bayern Munich ឈ្នះនៅទឹកដីក្រុមលីគទី ៣ អាល្លឺម៉ង់ជុំទី German Cup តែអ្នកគាំទ្រមិនសប្បាយចិត្ត

2023/09/27 07:32:32 pm        250

ក្រុមជើងឯក Bundesliga, Bayern Munich បានឆ្លងផុតជុំទី ១ ពានរង្វាន់ German Cup ក្រោយជ័យជំនះ ៤-០ នៅទឹកដីក្លិបលីគទី ៣ អាល្លឺម៉ង់ Preussen Muenster តែអ្នកគាំទ្រ Bayern Munich មួយចំនួនមិនសប្បាយចិត្ត។

បន្ទាប់ពីគ្រាប់បាល់នាំមុខដោយ Choupo-Moting នៅនាទីទី ៩ អ្នកគាំទ្រ​ក៏បាន​ចោល​គ្រាប់​បាល់​តិន្នីស​មក​លើ​ទីលាន ដោយពួកគេ​មិន​សប្បាយ​ចិត្ត​ចំពោះ​កាល​វិភាគ​ប្រកួត​របស់​សហព័ន្ធ​បាល់​ទាត់​អាល្លឺម៉ង់​។

ការប្រកួតនេះត្រូវបានលើកពេលស្ទើពេញមួយខែ បន្ទាប់​ពី​កាល​វិភាគ​ប្រកួត​កាល​ពី​ខែ​សីហា​នោះ​ត្រូវ​ជំនួ​សដោយ ការប្រកួតពានរង្វាន់ German Super Cup ទៅវិញ។

ជើងឯក ២០ សម័យ Bayern Munich បាន​ទុក​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ឱ្យសម្រាក​ដូច​ជា​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane ជាដើមតែនៅតែមិនមានបញ្ហារកគ្រាប់បាល់ឡើយ។

Konrad Laimer ជាអ្នកតែបញ្ចូលទីគ្រាប់ទីពីរមុនចប់វគ្គទី ១ នាទីទី ៤០ មុនពេលដែល Frans Kraetzig បន្ថែមគ្រាប់ទីបីនៅនាទីទី ៤៥+៥។

កីឡាករវ័យ ១៨ ឆ្នាំ Mathys Tel ជាអ្នកសំរេចគ្រាប់បាល់ទី ៤ នៅចុងវគ្គទី ២ ឱ្យ Bayern Munich ឈ្នះនៅទឹកដី Preussen Muenster ៤-០ បន្តទៅជុំទី ២ German Cup។

Bayern Munich នឹងត្រូវធ្វើដំណើរទៅទឹកដី Leipzig ចុងសប្តាហ៍នេះក្របខណ្ឌអាល្លឺម៉ង់ Bundesliga​៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm