ការបង្ហាញខ្លួនដំបូងឱ្យ Real Madrid របស់កីឡាករវ័យក្មេងទួកគី Arda Guler ត្រូវពន្យាពេលដោយសាររបួស

2023/09/27 09:21:15 pm        209

កីឡាករចំនូលថ្មីវ័យ ១៨ ឆ្នាំទួកគីរបស់ Real Madrid, Arda Guler បាន​ទទួល​រង​របួស​ភ្លៅ​មួយ​ទៀត​ នេះបើតាមការបញ្ជាក់របស់ Real Madrid ដែលធ្វើ​ឱ្យ​ការ​បង្ហាញ​ខ្លួន​ដំបូង​ឱ្យ​ក្លិប​ត្រូវ​ពន្យា​ពេល​បន្ថែម​ទៀត។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានត្រលប់ពីការប្រកួតមិត្តភាព Pre-Season នៅអាមេរិក​មុនគេ​ដោយ​សារ​បញ្ហាជង្គង់ ដែលត្រូវបានវះកាត់ជោគជ័យកាលពីខែសីហា។

Guler ក៏បានវិលត្រលប់មកធ្វើការហ្វឹកហាត់វិញចុងសប្តាហ៍កន្លងទៅ តែក៏មាន​របួស​ផ្សេង​មួយ​ទៀត​ បង្អាក់ការបង្ហាញខ្លួនដំបូងទល់នឹង Las Palmas យប់ថ្ងៃពុធនេះ។

Real Madrid មិនបានបញ្ជាក់ពេលវេលានៃការវិលត្រលប់ពីរបួសរបស់ Arda Guler ឡើយ តែសារព័ត៌មាននៅអេស្ប៉ាញថា នឹងត្រូវសម្រាកប្រហែលបីសប្តាហ៍។

របួសរបស់ Arda Guler ជាបញ្ហាបន្ថែមទៀតសម្រាប់ Real Madrid ដែលកំពុង​មាន​កីឡាករ​របួស​មួយ​ចំនួន​រួមមាន Dani Carvajal, Vinicius Junior មានរបួសភ្លៅ ខណៈអ្នកចាំទី Thibaut Courtios និង Eder Militao មានរបួសដែលត្រូវសម្រាកពេញមួយរដូវកាល។

Real Madrid កំពុងឈរលេខ ៣ នៅ La Liga រដូវកាលនេះក្រោយលេងបាន ៦ ប្រកួតឈ្នះ ៥ ចាញ់ ១ ខណៈថ្ងៃសៅរ៍នេះនឹងត្រូវធ្វើដំណើរទៅទឹកដីក្រុមលេខ ២ Girona៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm