សម្តេច​ហេង សំរិន ​៖ កម្ពុជា​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ អនុសញ្ញា​ស្តីពី​កុមារ​ និង​ច្បាប់​អន្តរជាតិ​នានា

2021/06/01 06:11:52 pm        213

ភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ​ប្រទេស​កម្ពុជា ​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ ​អនុសញ្ញា​ស្តីពី​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​ក្នុង​ការ​ឆ្លើយតប​ទៅ​ នឹង​តម្រូវការ​របស់​កុមារ ពិសេស​ការលើកកម្ពស់​សិទ្ធិសេរីភាព សេចក្តី​ថ្លៃថ្នូរ សមភាព និង​សុវត្ថិភាព​កុមារ​ ព្រមទាំង​បាន​ខិតខំ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​រាល់​អំពើ​ហិង្សា ​ការ​រំលោភបំពាន​គ្រប់​រូបភាព ​និង​ការ​ជួញដូរ​ពលកម្ម​ក្នុង​គ្រប់​ទម្រង់​មកលើ​កុមារ​ផងដែរ​។

ថ្លែង​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្ទាល់ នា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ដែលជា​ថ្ងៃ​ខួប​លើក​ទី​៧២ ​នៃ​ទិវា​កុមារ​អន្តរជាតិ សម្តេច ហេង សំរិន ​បាន​លើកឡើងថា​ «​ថ្ងៃនេះ​ជា​ខួប​លើក​ទី​៧២ ​នៃ​ទិវា​កុមារ​អន្តរជាតិ​ហើយ​ជា​រៀង​រាល់ឆ្នាំ​កម្ពុ​ជារួម​នឹង​ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្តរជាតិ តែង​ប្រារព្ធ​ពិធី​មីទ្ទីង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​គ្រប់កន្លែង ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ ​សំដៅ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ធនធាន​កុមារ ឱ្យ​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី ​ប្រកបដោយ​សមត្ថភាព​ និង​គុណភាព ​ប៉ុន្តែ​ដោយសារ​វិបត្តិ​ជាស​កល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ​បាន​រារាំង​មិន​ឱ្យ​យើង​អាច​ប្រារព្ធ​ពិធី​ជួប​គ្នា​ដូច​សព្វដង​នោះទេ​»​។

សម្តេច​ប្រធានរដ្ឋសភា បាន​បញ្ជាក់​បន្ថែមទៀត​ថា​« កម្ពុជា​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ អនុសញ្ញា​ស្តីពី​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​កុមារ ពិសេស​ការ​លើក​កម្ពស់​សិទ្ធិសេរីភាព ​សេចក្តីថ្លៃថ្នូរ ​សមភាព និង​សុវត្ថិភាព​កុមារ ព្រមទាំង​បាន​ខិតខំ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​រាល់​អំពើ​ហិង្សា​ការ​រំលោភបំពាន​គ្រប់​រូបភាព និង​ការ​ជួញដូរ​ពលកម្ម​ក្នុង​គ្រប់​ទម្រង់​មកលើ​កុមារ​»​។

យ៉ាងណាក៏ដោយ​សម្តេច ហេង សំរិន ​បានលើកឡើង​ផងដែរ​ថា ​នៅក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​ សម្តេច​ប្រធានរដ្ឋសភា​បាន​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​បន្ត​យកចិត្តទុកដាក់ មើល​ថែទាំ​កុមារ​ឲ្យ​ខ្លាំងក្លា​មួយ​កម្រិត​ថែមទៀត ត្បិត​អី​ពេលនេះ​ពួកគេ​ងាយ​នឹង​ប្រឈម​បញ្ហា​ផ្សេងៗ ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ ការ​យក​ចិត្ត​ទុកដាក់ ថែទាំ និង​វិនិយោគ​លើ​កុមារនា​ថ្ងៃនេះ គឺ​ដើម្បី​អនាគត​សង្គម ​និង​ប្រទេសជាតិ​យើង​នាពេល​អនាគត​។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ​ជា​រៀងរាល់ឆ្នាំ​បាន​ចូលរួម​អបអរសាទរ​ខួប​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ១២​មិថុនា និង​ទិវា​កុមារ​ផ្សេងៗ​ទៀត ដែលជា​សន្ធិសញ្ញា​របស់​អង្គការ​អន្តរជាតិ​បាន​ចែង​។ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​លើក​បង្ហាញ​នូវ​កិច្ចប្រឹងប្រែង​ជាច្រើន​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំពារ និង​លើកកម្ពស់​សិទ្ធិ​របស់​កុមារ​។ ជាពិសេស​សិទ្ធិ​ទទួល​បាន​ការអប់រំ ដែល​ជា​ធាតុ​ដ៏​ចាំបាច់​សម្រាប់​ផ្តល់​នូវ​ចំណេះដឹង និង​បង្កើតជា​ធនធាន​សម្រាប់​សង្គមជាតិ​។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ មាន​ឆន្ទៈ​មោះមុត និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​កុមារ ហើយ​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​ជនរួមជាតិ​ជាពិសេស​កុមារ​ខ្លួនឯង​ផ្ទាល់ រួមគ្នា​បន្ត​វិនិយោគ​កុមារ​នៅថ្ងៃនេះ ​នឹង​បង្កើត​បាន​ធនធានមនុស្ស​ដែលមាន​ជំនាញ​ប្រកបដោយ​សក្ដានុពល​នាពេល​អនាគត ​សំដៅ​ធ្វើ​ឱ្យ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ផងដែរ​៕

​អត្ថបទ​ ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        188
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm