នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) កំពុងបញ្ចុះបញ្ចូលទីក្រុងប៊ែរឡាំងឲ្យយល់ព្រលក់យន្តហោះចម្បាំងTyphoon ទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត មុនពេលដំណើរទស្សនកិច្ចរបស់លោក Mohammed bin Salman ទៅកាន់ចក្រភពអង់គ្លេស។

លោកនាយករដ្ឋមន្រ្តីផ្ទាល់ បានជំរុញលោកអូឡាហ្វ សូល ( Olaf Scholz) អធិការបតីអាល្លឺម៉ង់ឲ្យផ្តល់ភ្លើងខៀវដល់កិច្ចព្រមព្រៀងការពារជាតិដែលមានតម្លៃយ៉ាងហោចណាស់ ៥ពាន់លានផោន។
យន្តហោះចម្បាំង Typhoon ត្រូវបានរចនាឡើង ផលិត និងថែទាំដោយប្រព័ន្ធ BAE (ប្រព័ន្ធអវកាសរបស់ចក្រភពអង់គ្លេស) ដែលផ្តល់ការងារដល់មនុស្ស ៥.០០០នាក់ នៅក្នុងកម្មវិធីនេះ នៅតំបន់Lancashire។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពការពារជាតិ បានប្រាប់សារព័ត៌មាន The Telegraphថា វាអាចទៅរួចដែលថា ប្រទេសអាល្លឺម៉ង់អាច«បំផ្លាញ»កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ដែលបានព្រមព្រៀងគ្នា ក្នុងខែ មីនា ឆ្នាំ២០១៨ ដើម្បីលក់យន្តហោះពហុតួនាទីចំនួន៤៨គ្រឿងទៅឲ្យប្រទេសនៅមជ្ឈិមបូព៌ា ដែលស្មើនឹង១២ភាគរយនៃប្រាក់ចំណូលរបស់BAE។

