សម្ដេចធិបតី ប្ដេជ្ញាបន្តវីរភាពគំរូសម្តេចតេជោ ក្នុងការស្តារលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

2023/09/27 10:06:34 pm        571

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្ដេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារលើកស្ទួយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ ខណៈរយៈពេល៨ខែ ឆ្នាំ២០២៣នេះកម្ពុជា បានទទួលទេសចរអន្តរជាតិចំនួនជាង ៣,៥ លាននាក់ កើនឡើង២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

នេះបើយោងតាមការបញ្ជាក់នៅក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ ​និងការវិនិយោគបតង» ​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតីបានមានប្រសាសន៍ថា ឆ្នាំ២០២៣ នេះ ក្រោមយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) កម្ពុជារំពឹងទទួល បានទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ កើនឡើង ១២០% ​និងទេសចរជាតិប្រមាណ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។

សម្ដេចធិបតីបញ្ជាក់ថា ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែក​ពី​វិស័យនានា ជាពិសេសការចូលរួម ​ចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តផែនទី​ចង្អុលផ្លូវនៃផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា ក្នុងអំឡុងពេល​និងក្រោយ​វិបត្តិនៃជំងឺកូវីដ-១៩ ​ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញ នាពេលកន្លងមក។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្ដចធិបតី បានប្ដេជ្ញា​បន្តនូវវីរភាព​គំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារលើកស្ទួយ និងអភិវឌ្ឍន៍​វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់​កិត្យានុភាព និងភាពធន់របស់កម្ពុជា ​តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍​សកលឈានមុខ ប្រកបដោយភាពសម្បូរបែប​ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។

ក្នុងឱកាសទិវាទិសរណ៍ពិភពលោកនេះ ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ឱ្យ បង្កើនការវិនិយោគ ​និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត ​រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយ​ភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួន​បានទៅនឹងការប្រែប្រួលនាពេល អនាគត​ និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែង​ខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។

សម្ដេចធិបតី បានណែនាំដល់ក្រសួង ​ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ផ្នែកឯកជន ជួយសហការ​គាំទ្រក្រសួង ​ទេសចរណ៍ ក្នុងការបន្តពង្រឹង​ការអនុវត្តផែនការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្ដុះបណ្តាលជំនាញ​ទេសចរណ៍ដល់​ បុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ភាពជោគជ័យ​នៃការទាក់ទាញ និងការរក្សា​បាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍ នឹងចូលរួមជំរុញ​ដល់យុទ្ធសាស្ត្រពិពិធកម្ម ទេសចរណ៍ ការអភិវឌ្ឍ​សេដ្ឋកិច្ចច្នៃប្រឌិត ​ការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ ​ធម្មជាតិ និងប្រពៃណីទំនៀមទំលាប់ខ្មែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        111
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        218
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm