UN៖ វិបត្តិកាន់តែធ្ងន់ធ្ងរទៅនៅប្រទេសអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់រឹបអូសអំណាច

2023/09/27 10:11:59 pm        90

អាហ្វហ្គានីស្ថាន ៖ រយៈពេល ២ឆ្នាំកន្លងផុតទៅ ចាប់តាំងពីក្រុមតាលីបង់ដណ្តើមកាន់កាប់អំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្ថានភាពនៅក្នុងប្រទេសមួយនេះ ពុំល្អប្រសើរទាល់តែសោះ ពោលគឺមានតែធ្ងន់ធ្ងរខ្លាំងជាងមុន ទាំងស្ថានភាពមនុស្សធម៌ សិទ្ធិមនុស្ស សន្តិសុខសង្គម និងស្ថានភាពនយោបាយ ។ នេះបើយោងតាមការអះអាងរបស់លោក Naseer Faiq គឺជាមន្រ្តីទទួលបន្ទុកកិច្ចការនៅអាហ្វហ្គានីស្ថានរបស់អង្គការសហប្រជាជាតិ(UN) បញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃអង្គារ។ 

 លោកបានលើកឡើងថា អត្រាក្រីក្រនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានចំនួនរហូតដល់ ៩៧ភាគរយ ហើយ ២ភាគ៣នៃប្រជាពលរដ្ឋ ពិបាករស់រាន ។ 

 លោក Faiq បន្តថា ភាពអត់ឃ្លានបានធ្វើឲ្យប៉ះពាល់ដល់មនុស្ស ១៥លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលអត្រាគ្មានការងារធ្វើ បានកើនឡើង ហើយការធ្វើចំណាកស្រុកនៅតែបន្ត បើទោះបីជាមានហានិភ័យខ្ពស់ក៏ដោយ ។ 

 លោកថា ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ស្ថានភាពសង្គមនៅក្នុងប្រទេសមួយនេះ នៅតែបន្តដុនដាបខ្លាំង ។ សិទ្ធិសេរីភាពរបស់ស្រ្តី ហើយនិងសហគមន៍ងាយរងគ្រោះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។ ស្រ្តី និងក្មេងស្រី ប្រឈមនឹងការរឹតត្បិតយ៉ាងតឹងរឹងបំផុតលើការបំលាស់ទីរបស់ពួកគេ ការទទួលបានការអប់រំ ហើយនិងការចូលរួមនៅក្នុងសង្គម ។ 

 ដោយឡែក លោក Robert Wood គឺជាឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅ UN និយាយថា សហរដ្ឋអាមេរិក ដែលបានកាន់កាប់ប្រទេសមួយនេះអស់រយៈពេល ២ទសវត្សរ៍ បានចាត់ទុកការសម្លាប់ ការឃុំឃាំងដោយខុសច្បាប់ ការបំពានលើរាងកាយ ការព្យាបាលជំងឺ និងការបាត់ខ្លួនរបស់អតីតមន្រ្តីរដ្ឋាភិបាលនៅក្នុងក្រសួងការពារជាតិអាហ្វហ្គានីស្ថាន គឺជារឿងដែលពុំអាចទទួលយកបាននោះទេ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm