កូរ៉េខាងត្បូង ៖ នៅព្រឹកថ្ងៃពុធនេះ តុលាការប្រទេសកូរ៉េខាងត្បូង បានច្រានចោលដីកាចាប់ខ្លួនសម្រាប់មេដឹកនាំគណបក្សប្រឆាំងដ៏ធំ លើបទចោទប្រកាន់ទទួលសំណូក និងការបំពានកាតព្វកិច្ច ដោយផ្តល់ឱកាសដល់អតីតអ្នកប្រកួតប្រជែងតំណែងប្រធានាធិបតីរូបនេះ ក្នុងការតស៊ូរបស់លោដើម្បីបន្តជីវិតនយោបាយ។
តុលាការតំបន់ភាគកណ្តាលទីក្រុងសេអ៊ូល បានចេញសេចក្តីសម្រេចប្រឆាំងរដ្ឋអាជ្ញា ដែលបានស្វែងរកការចាប់ខ្លួនលោក Lee Jae-myung មេដឹកនាំគណបក្សលទ្ធិប្រជាធិបតេយ្យ ដោយនិយាយថា មានភស្តុតាងមិនគ្រប់គ្រាន់ដើម្បីគាំទ្រការអះអាងរបស់ពួកគេដែលថាលោកអាចព្យាយមបំផ្លាញភស្តុតាង។
លោក Lee បានស្វាគមន៍សេចក្តីសម្រេចនេះ និងបានអរគុណដល់តុលាការ ខណៈលោកបានដើរចេញពីមណ្ឌលឃុំខ្លួនភ្លាមៗបន្ទាប់ពីការចេញសេចក្តីសម្រេច។
លោក Lee និយាយថា លោកសូមដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការវិនិច្ឆ័យសម្រាប់ការផ្តល់ភស្តុតាងច្បាស់លាស់ថាវាជាការគាំទ្រចុងចក្រោយនៃសិទ្ធមនុស្ស។ បទចោទប្រកាន់ព្រហ្មទណ្ឌលើលោក Lee ពុំត្រូវបានទម្លាក់ចោលនោះទេ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Han Donghoon បាននិយាយថាការពិនិត្យឡើងវិញដីកាចាប់ខ្លួន គឺជាផ្នែកនៃដំណើរការដែលមិនទាន់បញ្ចប់ ហើយសេចក្តីសម្រេចរបស់តុលាការមិនមានន័យថា លោក Lee គ្មានទោសនោះទេ។

