បួនីណាហ្វាសូ ៖ រដ្ឋាភិបាលយោធារបស់ប្រទេសបួនីណាហ្វាសូកាលពីថ្ងៃចន្ទ បានផ្អាកទស្សនាវដ្តីព័ត៌មានបារាំង Jeune Afrique ( ហ្ស៊ើន អាហ្វ្រិក) ជុំវិញការបោះពុម្ពផ្សាយអត្ថបទ «មិនពិត» ដែលរាយការណ៍ពីភាពតានតឹង និងការមិនពេញចិត្តនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ។
ការផ្អាកទស្សនាវដ្តី Jeune Afrique គឺជាការកើនឡើងថ្មីបំផុតក្នុងការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយបារាំង ចាប់តាំងពីប្រទេសនៅអាហ្វ្រិកខាងលិច បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់យោធា កាលពីឆ្នាំមុន។
សេចក្តីថ្លែងការណ៍នោះ បានចោទប្រកាន់ការបោះពុម្ពផ្សាយថាបានស្វះស្វែងរកការបង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំងប្រដាប់អាវុធ និងរៀបចំព័ត៌មាន ដើម្បី «ធ្វើឲ្យភាពចលាចលរាលដាល» នៅក្នុងប្រទេសនេះ បន្ទាប់ពីអត្ថបទពីរ ដែលបានបោះពុម្ពក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ។
ទស្សនាវដ្តី Jeune Afrique ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយតាមអ៊ីមែលទេ។

